ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

អភិបាលខេត្តកំពតសន្យាថានឹងធ្វើឲ្យផ្សារកំពង់ត្រាច មានអនាម័យស្អាត គ្មានការជន់លិចនិងក្លិនស្អុយក្នុងផ្សារទៀតទេ

អភិបាលខេត្តកំពតសន្យាថានឹងធ្វើឲ្យផ្សារកំពង់ត្រាច មានអនាម័យស្អាត គ្មានការជន់លិចនិងក្លិនស្អុយក្នុងផ្សារទៀតទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

  អភិបាលខេត្តកំពតសន្យាថានឹងធ្វើឲ្យផ្សារកំពង់ត្រាច មានអនាម័យស្អាត គ្មានការជន់លិចនិងក្លិនស្អុយក្នុងផ្សារទៀតទេ

(ខេត្តកំពត)៖ ក្រោយពីបានទទួលនូវសំណូមពរ និងមើលឃើញផ្ទាល់នូវតម្រូវការចាំបាច់សម្រាប់អាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាច ដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីផ្សារ ដែលមានការកកស្ទះយូរឆ្នាំមកហើយនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថានឹងរៀបចំស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ រក្សាបាននូវអនាម័យស្អាត បញ្ចៀសការជនលិចពេលមានភ្លៀង ឬក្លិចស្អុយ ដូចមុនទៀតទេ។

បន្ទាប់ពីបានចុះទៅធ្វើវេទិការដោះស្រាយជម្លោះដីត្រពាំងបបុស ជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែ ដដែលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។

ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ អាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើរដល់ឯកឧត្តមអភិបាលខេត្ត ឱ្យជួយសម្រួល និងធ្វើការស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងផ្សារ ដែលបានកកស្ទះបង្ករឱ្យមានក្លិនស្អុយ ហើយពេលភ្លៀងមកម្តងៗមានការជន់លិចផ្សារដែលធ្វើឱ្យអាជីវករពិបាកក្នុងការលក់ដូរ។

អាជីវករ និងប្រជាពលរដ្ឋបានបញ្ជាក់ថា លូបង្ហូរទឹកកខ្វក់ក្នុងផ្សារនេះ គឺមានការកកស្ទះយូរឆ្នាំមកហើយ ហើយប្រធានផ្សារកំពង់ត្រាចនេះ មិនសូវមានការយកចិត្តទុកដាក់ក្នុងការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យ ដោយកង្វះខាតការគ្រប់គ្រងកាកសំណល់ ដែលបណ្តាលឱ្យមានការកកស្ទះប្រព័ន្ធលូ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ ដោយផ្តល់ជូននូវថវិកាសម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយ និងជន់លិចពេលមានភ្លៀងម្តងៗ។ ហើយឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ប្រធានផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបានឆាប់បំផុតក្នុងការស្តារប្រព័ន្ធលូនេះ ។ជាមួយគ្នានេះប្រធានផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕ សេង​ ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.