ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

រដ្ឋបាលរាជធានីភ្នំពេញអរគុណដល់កង កម្លាំង អាជ្ញាធរខណ្ឌ សង្កាត់ដែលទទួលបានជោគជ័យក្នុងបេសកកម្មទប់ទឹកជំនន់ សណ្ដស្ទឹងព្រែកត្នោត

រដ្ឋបាលរាជធានីភ្នំពេញអរគុណដល់កង កម្លាំង អាជ្ញាធរខណ្ឌ សង្កាត់ដែលទទួលបានជោគជ័យក្នុងបេសកកម្មទប់ទឹកជំនន់ សណ្ដស្ទឹងព្រែកត្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលរាជធានីភ្នំពេញអរគុណដល់កង កម្លាំង អាជ្ញាធរខណ្ឌ សង្កាត់ដែលទទួលបានជោគជ័យក្នុងបេសកកម្មទប់ទឹកជំនន់ សណ្ដស្ទឹងព្រែកត្នោត

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្តដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឱ្យទឹកជំនន់ជន់លិចលង់លំនៅឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។

ការសម្តែងនូវការដឹងគុណខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខណៈដែលលោកអភិបាលរាជធានីបានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តស្ទឹងជាចុងក្រោយ និងជួបជាមួយអាជ្ញាធរ កងកម្លាំង ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃអស់រយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីទប់ទំនប់សណ្តស្ទឹងកុំឱ្យបាក់នាំទឹកចូលលំនៅឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។

លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា បញ្ហាប្រឈមនឹងទឹកជំនន់ស្ទឹងព្រែកត្នោតគឺលែងជាបញ្ហាប្រឈមទៀតហើយ ដោយសារតែយើងបានទប់ទំនប់យ៉ាងរឹងមាំ ហើយអ្វីដែលសំខាន់ទៀតនោះគឺទឹកបានស្រកចុះយ៉ាងខ្លាំង ដែលលែងជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោទៀតហើយ ។

លោកបានបន្តថា៖ ការទទួលបាននូវជោគជ័យក្នុងបេសកកម្មមួយនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទាំងអាជ្ញាធរ ទាំងកងកម្លាំងប្រដាប់អាវុធ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាបនិងកងកម្លាំងអង្គរក្សរបស់សម្តេចតេជោហ៊ុនសែន ដោយបានលះបង់កម្លាំងកាយចិត្ត ទប់ស្កាត់បញ្ហាប្រឈមនេះទាំងយប់ទាំងថ្ងៃរហូតយើងទទួលបានជោគជ័យជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។ក្រៅពីការថ្លែងអំណរគុណចំពោះកងកម្លាំងនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយ ចំនួនហើយ លោកឃួង ស្រេង ក៏បានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ៕

   

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.