ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ!
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានឃើញផេកហ្វេសប៊ុក គណនី មួយ បានសរសេរផ្សព្វផ្សាយ អត្ថបទ “លោក ឡោ ប៊ុនភ័ក្ត្រ មន្ដ្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលវាយពលរដ្ឋរហូតសន្លប់ កំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ” ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូន សាធារណជន និងផេកហ្វេសប៊ុក នោះជ្រាបថា ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមបញ្ជាក់ថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរឿងក្តីនេះហើយ ប៉ុន្តែការស៊ើបអង្កេត គឺជាការសម្ងាត់។
កងរាជអាវុធហត្ថ សុំឱ្យភេកហ្វេសប៊ុក ដែលបានផ្សាយ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប។





