ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិជនពិការ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ក្នុងការរៀបចំបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា វគ្គបណ្ដុះបណ្ដាលស្ពីពី «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាជនពិការនៃខេត្តគោលដៅទាំង៥នេះ ក្រៅពីបង្កើនចំណេះដឹងបន្ថែមដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏មានគោលបំណងដើម្បីឱ្យអ្នកចូលរួមមានលទ្ឋភាពពិនិត្យភាពគ្រប់ជ្រុងជ្រោយផែនការរបស់ខ្លួន បង្កើតបាននូវផែនការកិច្ចសហការជាក់លាក់សម្រាប់ស្នើសុំថវិកាពីរដ្ឋបាលខេត្តក្រុង និងអនុវត្តផែនការនោះ ដោយមានការត្រួតពិនិត្យនិងវាយតម្លៃ ដ៏មានប្រសិទ្ឋិភាព។

លោកបានថ្លែងថា៖ «ជាការពិតណាស់ សមិទ្ធផលនៃវិស័យពិការភាពដ៏គួរឱ្យកោតសរសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចទៅបានគឺដោយសារកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការលើកកម្ពស់ស្ថានភាពនិងគុណជីវិតរបស់ជនមានពិការភាពឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្ដីក៏វិស័យពិការភាពនៅតែដំណើរការទៅមុខបានយ៉ាងល្អ» ។

លោកស្រី Ann Rouve-Kiev ប្រធានកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីផ្ដល់សេវាប្រកបដោយនិរន្តរភាពនិងសម ហៅកាត់ថា (ACCESS) សង្ឃឹមថាការបណ្ដុះបណ្ដាលនាថ្ងៃនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍនផែនការយុទ្ធសាស្ត្រជាតិនានាក៏ដូចជាផែនការយុទ្ធសាស្ត្រជនមានពិការភាពដំណាក់កាលទី២ផងដែរ។

វគ្គសិក្សានាថ្ងៃនេះផ្ដោតលើប្រធានបទធំៗចំនួន៤គឺ ការយល់ដឹងពីផែនការ ការរំលឹកពីតួនាទីនិងភារកិច្ច ការគិតគូរអំពីធនធាន ការត្រួតពិនិត្យ វាយតម្លៃ និងមេរៀន។ ក្រៅពីសិក្សាលើប្រធានបទទាំងនេះ វគ្គបណ្ដុះបណ្ដាលនេះក៏មានវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលតាមយៈការនិទានរឿង ការបង្ហាញបទពិសោធន៍ជាក់ស្ដែង ការពិភាក្សាពីផែនការជាដៃគូជាមួយមន្ទីរជំនាញ ការធ្វើតេស្ត ហើយចុងបញ្ចប់នៃវគ្គនឹងមានការរៀបចំផែនការជាក់លាក់សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះនឹងចំណាយពេល៤ម៉ោងនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.