ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

លោក ម៉ៅ ធនិន៖ ការប្រកាន់យកដំណោះស្រាយសណ្តោសប្រណី ល្អជាងការចង់ឈ្នះចង់ចាញ់ ដែលធ្វើឱ្យភាគីទាំងសង្ខាងខាតបង់ ចងកំហឹងគ្នារហូត

លោក ម៉ៅ ធនិន៖ ការប្រកាន់យកដំណោះស្រាយសណ្តោសប្រណី ល្អជាងការចង់ឈ្នះចង់ចាញ់ ដែលធ្វើឱ្យភាគីទាំងសង្ខាងខាតបង់ ចងកំហឹងគ្នារហូត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការប្រកាន់យកដំណោះស្រាយសណ្តោសប្រណី គឺមានតម្លៃបំផុត ហើយអាចរក្សាបាននូវភាពថ្លៃថ្នូរ សាមគ្គីភាព សុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តល្អជាងការចង់ឈ្នះចាញ់ ដែលធ្វើឱ្យភាគីទាំងសង្ខាងខាតបង់ ចងកំហឹងនឹងគ្នារហូត។

ការលើកឡើងបែបនេះរបស់លោក ម៉ៅ ធធនិន បានធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសនៅក្នុងវេទិកា «ដោះស្រាយ និងទទួលយកបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដោយប្រើយុទ្ធសាស្ត្រ ឋានានុក្រមគ្រួសារ» នៅសាលាខេត្ត ដែលមានប្រជាពលរដ្ឋ ចូលរួមមកពីបណ្តាស្រុកក្រុងទាំង៩ ប្រមាណ២០០នាក់។

លោក ម៉ៅ ធនិន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋខ្មែរ គឺជាគ្រួសារយើងតែមួយហើយ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺគ្មានអ្វីល្អជាង ការអត់ឱនអធ្យាស្រ័យគ្នានោះទេ។ ការជួបគ្នាការនិយាយទល់មុខគ្នារាល់បញ្ហា ដើម្បីសម្របសម្រួលដោយក្តីសណ្តោសមានតម្លៃបំផុត ហើយអាចរក្សាបាននូវភាពថ្លៃថ្នូរ សាមគ្គីភាព និងសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ផ្ទុយទៅវិញ បើប្រជាពលរដ្ឋប្រកាន់យកជំហរ ចង់ចាញ់ឈ្នះ គឺគ្មានថ្ងៃបញ្ចប់នោះទេ ទោះតុលាការសម្រេចថាចាញ់ ឬឈ្នះហើយក៏ដោយ ក៏ភាគីទាំងសង្ខាង នៅតែមានការខាតបង់ និងចិត្តចងកំហឹងនឹងគ្នារហូត»។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអប់រំប្រាប់ប្រជាពលរដ្ឋថា៖ «មនុស្សមាន ៣ប្រភេទ គឺមនុស្សចិត្តមនុស្ស, មនុស្ស ចិត្តទេវតា និងមនុស្សចិត្តប្រេតតិរិច្ឆាន»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទៅពឹងមនុស្សចិត្តមនុស្សគេនឹងខិតខំជួយយើងដោយសុទ្ធចិត្ត ហើយបើទៅពឹងចំមនុស្សចិត្តទេវតាយើងនឹងរីកចម្រើនតែបើ ព្រោះតែចង់ឈ្នះចាញ់ ទៅពឹងប៉ះមនុស្សចិត្តប្រេតតិរិច្ឆានយើងនឹងវេទនាកាន់តែខ្លាំង។

គួររំលឹកដែរថា ក្នុងវវេទិកានោះលោកបានដោះស្រាយ និងប្រមូលបញ្ហាជាច្រើនករណីមានទាំងករណីទំនាស់ក្នុងគ្រួសារ, ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ, ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ, ករណីរំលោភយកដីរដ្ឋ, ករណីប្តឹងផ្តល់ រឿងគ្រោះថ្នាក់ចរាចរណ៍, ករណីចាប់គ្រឿងចក្រឈូឆាយដី និងសំណូមពរសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។

ម្យ៉ាងវិញទៀតនោះ ក្នុងចំណោមករណីខាងលើលោកអភិបាលខេត្ត ម៉ៅ ធនិន បានដោះស្រាយភាគច្រើនរួចរាល់ នៅនឹងកន្លែងតែម្តងនៅសល់តែករណីដីធ្លីមួយចំនួន ដែលទាមទារឱ្យលោកអភិបាលខេត្ត ត្រូវចុះទៅពិនិត្យដល់កន្លែងជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះផងដែរ លោកអភិបាលខេត្តនឹងដាក់វេណចុះទៅធ្វើវេទិកាដោះស្រាយនៅគ្រប់ក្រុងស្រុក ដោយចេញពីស្រុកដងទង់ និងទៅជុំគិរី បន្ទាប់មកស្រុកបន្ទាយមាស ស្រុកឈូក ក្រុងបូកគោ រួចមកក្រុងកំពត ហើយបន្តទៅជាហូរហែទៀត តាមពាក្យបណ្តឹងដែលរូបលោកអភិបាលខេត្តផ្ទាល់បានទទួលពីប្រជាពលរដ្ឋ។

ក្នុងឱកាសនៃវេទិកានេះលោកអភិបាលខេត្ត ក៏បានផ្តល់ស្បៀងអាហារជូនដល់លោកតា លោកយាយ ជនពិការភាព ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រសរុបចំនួន១៦០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.