សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តកណ្តាល ខណៈប្រធានចាស់ឡើងតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ
Posted by កម្ពុជាអភិវឌ្ឍន៍
on 25/10/2021
| ចំនួនអ្នកអាន ( 11 ន. )
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល ជាប្រធានពន្ធនាគារខេត្តកណ្តាល។ នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៉ីនាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យឲ្យកាន់មុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕
សូមអានប្រកាស និងអនុក្រឹត្យខាងក្រោម៖


