ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

២ថ្ងៃនេះ! លោក កែវ រតនៈ និងលោក ជាវ តាយ នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនក្មួយៗកម្មករកម្មការិនី ប្រមាណជិត៤ពាន់នាក់ ក្នុងស្រុកក្រគរ

២ថ្ងៃនេះ! លោក កែវ រតនៈ និងលោក ជាវ តាយ នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនក្មួយៗកម្មករកម្មការិនី ប្រមាណជិត៤ពាន់នាក់ ក្នុងស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការសាខា និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនក្មួយៗកម្មករកម្មការិនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ចំនួន៣៧២៦នាក់ ក្នុងស្រុកក្រគរ។

ពិធីនេះត្រូវបានធ្វើឡើង ចំនួន៣ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នាល្ងាចថ្ងៃទី២៣ សម្រាប់ក្មួយៗកម្មករកម្មការិនី រស់នៅក្នុងឃុំអូរសណ្តាន់ ចំនួន៧៨៣នាក់ នៅសាលាបឋម និងអនុវិទ្យាល័យពុទ្ទ្រាម, ព្រឹកថ្ងៃទី២៤ សម្រាប់ក្មួយៗកម្មករការិនី រស់នៅក្នុងឃុំត្នោត និងឃុំបឹងកន្ទួត ចំនួន១៣៩២នាក់ នៅវិទ្យាល័យហ៊ុនសែន១០មករាបឹងកន្ទួត និងល្ងាចថ្ងៃដដែល សម្រាប់ក្មួយៗកម្មករកម្មការិនី រស់នៅក្នុងឃុំស្នាអន្សារ និងឃុំអន្លង់ត្នោត ចំនួន១៥៥១នាក់ នៅរោងចក្រខ្សែកាប។

លោក ជាវ តាយ និងលោក កែវ រតនៈ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការិនី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ នេះគឺជាពេលវេលាដ៏ល្អមួយ ដែលលោក ជាវ តាយ បានមកបង្ហាញមុខ ចំពោះមុខប្រជាពលរដ្ឋ ក្នុងឱកាសដែលឯកឧត្តមទើបបានចូលមកកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ជាក់ស្តែងក្មួយៗកម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្រគរ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រួលការលំបាកបានមួយគ្រា ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំទាំង២ បានជម្រាបជូនថា ស្ថិតក្នុងកាលៈទេសៈនៃជំងឺនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោលអប្បបរមា ដល់កម្មករនិយោជិក សម្រាប់ឆ្នាំ២០២២ បន្ថែម០២ដុល្លារទៀត សរុប១៩៤ដុល្លារ ក្នុងមួយខែ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យបានមួយកម្រិត ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោក ជាវ តាយ និងលោក កែវ រតនៈ មានប្រសាសន៍ទៀតថា ដោយសារគោលនយោបាយដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស ហើយបើប្រៀបធៀបនឹងប្រទេសសាំងហ្គាពួរ យើងចាក់សឹងតែ១០០% ដែលកិច្ចការនេះយើងនឹងអាចឈានទៅបើកប្រទេសឡើងវិញ ហើយក៏បន្តបើកសេវាកម្មបន្ថែមទៀតផងដែរ។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យក្មួយៗកម្មករកម្មការិនីទាំងអស់ ចូលរួមជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ , ចំពោះក្រុមការងារ ក៏ដូចជាអាជ្ញាធរប្តេជ្ញាសហការស្វែងរកអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីមកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរទាំងមូល។

អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនក្មួយៗកម្មករកម្មការិនី ទាំង៣ទីតាំង ចំនួន៣៧២៦នាក់ ក្នុងម្នាក់ៗទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ម៉ាស់១ប្រអប់ និងថ្នាំសង្កូវមួយចំនួន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.