ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អាជ្ញាធរខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករ កម្មការិនីចំនួន ៧៨៣នាក់ ក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ

អាជ្ញាធរខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករ កម្មការិនីចំនួន ៧៨៣នាក់ ក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករ កម្មការិនីចំនួន ៧៨៣នាក់ ក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ

ខេត្តពោធិ៍សាត់៖  បើយោងតាមប្រភពពី រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការសាខា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានលើកឡើងស្រដៀងៗគ្នាថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោល សម្រាប់ឆ្នាំ២០២២ ដល់កម្មករកម្មការិនីទូទាំងប្រទេស ដើម្បីលើកស្ទួយជីវភាពរស់នៅ ក៏ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើឱ្យអ្នកវិនិយោគមួយចំនួនត្រូវបានបិទ ហើយផលិតផលមួយចំនួន ក៏ត្រូវបានជួបបញ្ហាប្រឈមក្នុងការនាំចេញ ដូច្នេះហើយសូមឱ្យក្មួយៗកម្មករកម្មការិនី ផ្តល់នូវការយោគយល់ដល់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈនេះផង។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបែបនេះ នៅសាលាបឋម និងអនុវិទ្យាល័យពុទ្ទ្រាម ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនកម្មករកម្មការិនី រោងចក្រតៃអ៊ីហ្សី ចំនួន៧៨៣នាក់ ក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ ដោយបានការអញើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារជាច្រើនរូបទៀត។

លោក ជាវ តាយ និងលោក កែវ រតនៈ បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការិនី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ថ្នាក់ដឹកនាំទាំង២បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោល សម្រាប់ឆ្នាំ២០២២ ដល់កម្មករកម្មការិនីទូទាំងប្រទេស ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យបានមួយកម្រិត ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ដូចក្មួយៗបានដឹងហើយថា ដោយសារវិបត្តិកូវីដ១៩ ធ្វើឱ្យអ្នកវិនិយោគធំៗមួយចំនួនត្រូវបានបិទ ហើយផលិតផលមួយចំនួនទៀតនោះ ត្រូវបានជួបបញ្ហាប្រឈមក្នុងការនាំចេញ ក៏ប៉ុន្តែបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួន ក៏នៅតែបន្តទទួលទិញផលិតផលយើង ដែលនេះគឺជាមោទនៈភាពខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានពុះពារគ្រប់ឧបសគ្គ ក្នុងអំឡុងវិបត្តិនៃការីករាលដាលជំងឺដ៏កាចសាហាវនេះ។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា អ្វីដែលសំខាន់ទៀតនោះ គឺជោគជ័យធំបំផុតក្នុងការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលកិច្ចការទាំងអស់នេះត្រូវបានការទទួលស្គាល់ ពីបណ្តាប្រទេសជិតខាង ធ្វើឱ្យជំងឺនេះមានការថមថយ និងគ្រោងបើកប្រទេសឡើងវិញនាពេលឆាប់ៗខាងមុខ។

អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករកម្មការិនី ទាំង៧៨៣នាក់ ក្នុងម្នាក់ៗទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ម៉ាស់១ប្រអប់ និងថ្នាំសង្កូវមួយចំនួន។ ដោយឡែកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ស្អែកនេះ ក៏មានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករកម្មការិនី ពេលព្រឹក នៅអនុវិទ្យាល័យបឹងកន្ទួត ឃុំបឹងកន្ទួត និងពេលរសៀល នៅរោងចក្រខ្សែកាប ឃុំស្នាអន្សាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.