ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ក្រោយភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរខេត្តកំពង់ស្ពឺ បង្ខំចិត្តបើកទំនប់ជណ្តើរកាច់នៅស្រុកសំរោងទង តែមិនបង្កមហន្តរាយដល់ពលរដ្ឋឡើយ, លោកអភិបាលខេត្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នបន្ថែម

ក្រោយភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរខេត្តកំពង់ស្ពឺ បង្ខំចិត្តបើកទំនប់ជណ្តើរកាច់នៅស្រុកសំរោងទង តែមិនបង្កមហន្តរាយដល់ពលរដ្ឋឡើយ, លោកអភិបាលខេត្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នបន្ថែម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ក្រោយភ្លៀងមួយមេធំនៅគ្រប់ស្រុក-ក្រុងក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យទំនប់ជណ្តើរកាច់ជោរជន់ទៅដោយទឹកច្រើនអនេក ដែលហួសពីសមត្ថភាពតម្កល់ទឹកទុក ដូច្នេះហើយទើបអាជ្ញាធរត្រូវបង្ខំចិត្តបើករំដោះទឹកចេញខ្លះ ខណៈនៅផ្នែកខាងក្រោមនៃទំនប់នេះ ក៏មានប្រជាពលរដ្ឋរស់នៅដែរ ប៉ុន្តែមន្ត្រីជំនាញបានបញ្ជាក់ថា ការបើកទឹកចេញខ្លះនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា ទំនប់ជណ្ដើរកាច់នេះមានប្រវែង ២,៦០០ម៉ែត្រ មានទីតាំងស្ថិតនៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទោះយ៉ាងណា លោក វ៉ី សំណាង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងដោះស្រាយភ្លាមៗនូវរាល់ផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនេះ ពិសេសគឺបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក វ៉ី សំណាង បានឱ្យដឹងថា ពេញមួយយប់ភ្លៀងបានធ្លាក់រាយប៉ាយនៅគ្រប់ស្រុក-ក្រុងក្នុងខេត្តកំពង់ស្ពឺ ហើយបានធ្វើឱ្យភូមិ-ឃុំមួយចំនួនបានរងការជន់លិច ផ្ទះសម្បែង ហេដ្ឋារចនាសម្ពន្ធ និងផលដំណាំកសិកម្មផ្សេងៗត្រូវប្រឈមនឹងជំនន់នេះ។

លោកបានបញ្ជាក់ថា ក្រោមការជួយអន្តរាគមន៍ពីក្រុមអាជ្ញាធរស្រុក-ក្រុង និងមន្ទីរពាក់ព័ន្ធ បានធ្វើឱ្យស្ថានការណ៍បានធូរស្រាលឡើងវិញ ទឹកបានហូរចេញអស់ត្រឹមតែរយៈពេលខ្លី ប៉ុន្តែនៅតំបន់ងាយប្រឈមមួយចំនួនត្រូវប្រើរយៈពេលយូរបន្តិច។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ទំនប់ជណ្តើរកាច់ ជាទំនប់ចាស់សល់ពីជំនាន់ប៉ុលពត មិនដែលមានទឹកនោះទេ ឬមានតិចតួចប៉ុណ្ណោះ ទើបតែឆ្នាំនេះទេ មានទឹកយ៉ាងច្រើនលើសពីសមត្ថភាពដែលអាចតម្កល់ទឹកទុក ទើបអាជ្ញាធរត្រូវបង្ខំចិត្តបើករំដោះទឹកចេញខ្លះ ព្រោះបើមិនបើកទ្វារទឹកនឹងអាចធ្វើឲ្យទំនប់បាក់បាន។

លោកអភិបាលខេត្ត វ៉ី សំណាង មានតែអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមទឹកទំនប់នេះ មេត្តាយោគយល់ដោយក្តីអនុគ្រោះបំផុត ខណៈលោកបានអះអាងថា ស្ថានភាពនឹងវិលទៅរកសភាពដើមក្នុងរយៈពេលខ្លី។

ជុំវិញស្ថានភាពជំនន់ទឹកភ្លៀងមួយប្រាវនេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទូរស័ព្ទថា ជំនន់ទឹកភ្លៀងនេះនៅពុំទាន់ស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយទេ ព្រោះការលិចលង់កើតមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ មិនមានបញ្ហាចោទក្រោយមានការអន្តរាគមន៍ តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀត នោះបញ្ហាប្រឈមនឹងអាចកើតមានឡើងលើហេដ្ឋារចនាសម្ពន្ធ លំនៅដ្ឋាន ដំណាំកសិកម្ម និងដំណាំរួមផ្សំ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.