ក្រសួងសុខាភិបាល អនុញ្ញាតឱ្យមន្ទីរពហុព្យាបាលច្បារអំពៅ ផ្តល់សេវាព្យាបាល និងវះកាត់ទូទៅដល់អ្នកជំងឺកូវីដ១៩ រួមទាំងស្ត្រីមានផ្ទៃពោះ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យមន្ទីរពហុព្យាបាលច្បារអំពៅ ដែលជាមន្ទីរពេទ្យឯកជនទទួល និងផ្តល់សេវា ថែទាំ ព្យាបាល និងវះកាត់អ្នកជំងឺវិជ្ជមានកូវីដ១៩។
មន្ទីរពេទ្យឯកជនមួយនេះ មានក្រុមគ្រូពេទ្យ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការព្យាបាលជំងឺកូវីដ១៩ ដោយមានទទួលផ្តល់សេវាវះកាត់ទូទៅ រួមទាំងស្រ្តីមានផ្ទៃពោះ ដែលវិជ្ជមានជំងឺកូវីដ១៩។
ក្រៅពីនោះ មន្ទីរពហុព្យាបាលច្បារអំពៅ ជាមមន្ទីរពេទ្យស្ដង់ដារ ទាំងបច្ចេកទេស ការព្យាបាល ថែទាំ និងទីតាំងធំទូលាយ បរិយាកាសល្អបរិសុទ្ធ ល្អសម្រាប់ការធ្វើលំហាត់ប្រាណ និងបន្ទប់សម្រាកព្យាបាលទំនើបស្អាត មានផាសុកភាពអំណោយផលក្នុងបម្រើសេវាព្យាបាលអ្នកជំងឺកូវីដ១៩។
ទំនាក់ទំនង សួរព័ត៌មានបន្ថែម តាមតេលេក្រាម៖ 077 50 50 30, 078 76 50 50, 087 720 720 ឬអសយដ្ឋាន អគារលេខ 40 ABC ផ្លូវជាតិលេខ1 សង្កាត់ច្បារអំពៅ1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕








