ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានបានអញ្ជើញទៅឃុំអំពិលស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥
ដើម្បីបំពេញតួនាទីជាពលរដ្ឋនៅព្រឹកថ្ងៃសៅរ៍២រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាមនិងជាអតីតតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ជាប្រធានរដ្ឋបាលជលផល រួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញទៅឃុំអំពិលស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល។លោកពូ រ័ត្ន គឹមហៃ ប្រធានក្រុមប្រឹក្សាឃុំអំពិល បានឲ្យដឹងថាគិតមកទល់ថ្ងៃនេះ ឃុំបានធ្វើការ ចុះឈ្មោះជូនប្រជាពលរដ្ឋបានចំនួន២០៤នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោះគិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានចំនួនប្រហែល ៧០០នាក់។ នាឱកាស់នោះ ឯកឧត្តមក៏បានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងបានកោដសរសើរ ផ្តល់កំលាំងចិត្តដល់ប្រធានក្រុមប្រឹក្សាឃុំសមាជិកសមាជិកាទាំងអស់ដែលបានខិតខំបំពេញការងារចុះឈ្មោះជូនប្រជាពលរដ្ឋបានយ៉ាងរលូន និងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញមកពិនិត្យ និងចុះឈ្មោះឲ្យបានគ្រប់ៗគ្នាហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានគ្រប់ចំនួន និងទាន់ពេលវេលា៕សហការី






