ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក ឡុង ឌីម៉ង់ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត ជូនលោក ឡុង ឌីម៉ង់ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងកាលពីដើមខែតុលាកន្លេងទៅ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តដំបូងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល លោក-លោកស្រីនាយក-នាយិកាទីចាត់ការជំនាញ ប្រធានអង្គភាពនិងប្រធានផ្នែក នៃរដ្ឋបាលខេត្ត, អភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជំនាញ នៃរដ្ឋបាលខេត្ត ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងពិធីនេះ លោក ឡុង ឌីម៉ង់ ក្រៅពីការសំដែងនូវគារវកិច្ច និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក គួច ចំរើន ដែលបានផ្តល់ទំនុកចិត្ត និងការជឿជាក់តែងតាំងលោកជាអភិបាលរងខេត្ត, អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ បានបេ្តជ្ញាចិត្តក្នុងការបំពេញតួនាទីដួចខាងក្រោម៖

*ទី១៖ បេជ្ញាចិត្តបន្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ដើម្បីកំណើនការងារ សមធម៌ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធា រណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព
*ទី២៖ ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ការងារយ៉ាងហ្មត់ចត់ជាទីបំផុត
*ទី៣៖ ប្តេជ្ញាពង្រឹង និងពង្រីក កិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅ សុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា។
*ទី៤៖ ប្តេជ្ញាផ្សព្វផ្សាយ និងការពារសមិទ្ធផលរបស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឲ្យបានទូលំទូលាយ។
*ទី៥៖ ប្តេជ្ញាពង្រឹងជួយកៀងគរវិនិយោគិនបរទេស មកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសី ហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងជីវចម្រុះ។
*ទី៦៖ ប្តេជ្ញាជួយសម្របសម្រួល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាអង្គទូត អង្គការ-សមាគមអន្តរជាតិនានា បណ្តាទីក្រុងសម្ព័ន្ធមេត្រីភាព-ទីក្រុងមិត្តភាពរបស់កម្ពុជា ដើម្បីកៀងគរជំនួយសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករឹង និងផ្នែកទន់ សំដៅបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីរាជការ ឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងស្វាគមន៍ និងអបអរសាទរចំពោះលោក ឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពការងារជាមួយ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តក្នុងការបំរើឧត្តមប្រយោជន៍ជាតិមាតុ ភូមិ និងប្រជាពលរដ្ឋខេត្ត ជាពិសេសការអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែរីកចំរើនដើម្បីសម្រេចតាមផែនការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោក គួច ចំរើន ជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិបាលរងខេត្តព្រះសីហនុ, លោក ឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៏ល្អៗ ជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិ បត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគិតិយុទ្ធប្រកបដោយមនសិការវិជ្ជាជីវៈមានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់ និងបាវចនា២គឺ៖ កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ»។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩, លោក គួច ចំរើន បានបញ្ជាក់ថា ស្ថានភាពនៃការគ្រប់គ្រង ការរីករាលដាលនៃជំងឺមួយនេះ នៅខេត្តព្រះសីហនុ មានលក្ខណៈធូរស្រាល និងទទួលបានលទ្ធផលល្អប្រសើរ ហើយអាជ្ញាធរក៏បាន ត្រៀមលក្ខណៈសម្បត្តិបើកខេត្តជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ វេទិការទេសចណ៍អាស៊ាននាដើម ឆ្នាំ២០២២ និងជាពិសេសការធានានូវនិរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុតែម្តង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.