ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ទីតាំងល្បែងស៊ីសងមាន់ជល់ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្រ្កាបអត់

ទីតាំងល្បែងស៊ីសងមាន់ជល់ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្រ្កាបអត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ទីតាំងល្បែងសុីសងមាន់ជល់កំពុងតែប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង មាន់ជល់ យ៉ាងរលូន ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំសិប្បកម្មឈើ ក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
តាមព័ត៌មាន ជាក់ស្ដែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះដែលក្រុមការងារសារព័ត៌មានយើង បានចុះដល់ចំណុចទីតាំង ហើយបានរាយការណ៍ព័ត៌មានជូនដល់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ តែបែរជា សមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។

ប្រជាពលរដ្ឋ បានរិះគន់ថា ភាពអសកម្ម របស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋ ជាច្រើន បានបន្ត រិះគន់ទៀតថា៖ បើអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះទេ នោះប្រាកដជាមាន ករណី លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿលើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើ ជាក់ជាមិនខាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.