ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់

លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះវិហារ ÷ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ព័ន្ធបទកំហែងយក ពីឈ្មោះ ហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ។ មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហ៊ីម ឆេងហ៊ាន មេការដេប៉ូឈើ បានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។

ក្រោយពេលកើតហេតុ ដោយក្រុមគ្រួសាររបស់ អ្នកសារព័ត៌មាន០៨នាក់ ស្នើសុំឲ្យជួយអន្តរាគម៍ក្នុងករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន០៨នាក់ ពីបទ កំហែងយក ដើម្បីឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីមានការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ បានដឹកនាំអ្នកសារព័ត៌មានជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មាន ចំនួន០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: “កំហែងយកលុយ ” ពីដេប៉ូឈើខាងលើ រហូតមកដល់រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះអ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ មានជា ៖
ទី១- ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័
ទី៣- ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៤- ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៥- ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
ទី៦- ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៧- ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន ។
ទី៨- ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

តបតាមស្នើសុំរបស់ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV ដោយមានការយកចិត្តទុកដាក់ និង មានការសម្របសម្រួលពី ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដែលយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់តាំង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម លី វ៉ានើហុង ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន រៀបចំមេធាវី២រូប ក្នុងការសម្របសម្រួល និងការពារក្ដីជូនអ្នកសារព័ត៌មាន ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ឯកឧត្ត យុទ្ធ ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ ឯកឧត្តម ធី សុវណ្ណថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក គឹម សំឡេង ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ដែលបានជួយសម្របសម្រួល ដោះលែង អ្នកសារព័ត៌មានទាំង៨នាក់ ឲ្យមានសេរីភាពឡើងវិញ ។ និងជាពិសេសអ្នកសារព័ត៌មានទាំង៨រូប សូមថ្លែងអំណរអរគុណចំពោះលោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន បានឧបត្ថមនូវថវិការ១ចំនួនដល់ក្រុមអ្នកសារព័ត៌មានទាំង៨រូបដើម្បីហូបបាយ និងជាសាហុយសំរាប់ធ្វើដំណើរមកផ្ទះវិញ ៕  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.