ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្តេចក្រឡាហោម ស ខេង លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម លើវិស័យដែលមានសក្ដានុពលនានានៅកម្ពុជា

សម្តេចក្រឡាហោម ស ខេង លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម លើវិស័យដែលមានសក្ដានុពលនានានៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើវិស័យដែលមានសក្ដានុពលនានានៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមគាំទ្រដល់ការសម្រចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព។

ការលើកទឹកចិត្តបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូ នាឱកាសនោះ ដឹកនាំដោយលោក ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនមកពីវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ និងសុខាភិបាលមួយចំនួនទៀត។

តាមរយៈ Facebook ផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមយកឱកាសនេះ ចូលរួមជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវ និងជំរុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើវិស័យដែលមានសក្ដានុពលនានានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមគាំទ្រដល់ការសម្រចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព»។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា និងការផ្ដល់ប្ដូរមតិយោបល់ដ៏មានសារៈសំខាន់ដែលនឹងរួមចំណែកបំរើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ព្រមបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ១៩។ សម្ដេចបន្តថាការប្រែក្លាយបញ្ហាឱ្យទៅជាឱកាស គឺពិតជាមានភាពចាំបាច់ណាស់ក្នុងស្ថានភាពបច្ចុប្បន្នដែលត្រូវរស់នៅជាប្រក្រតីតាមបែបគន្លងទៅថ្មី។

សម្ដេចក្រឡាហោម ស ខេង មានជំនឿយ៉ាងមុតមាំថាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និតនៅលើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើមនោះ នឹងបន្តបង្កើតបាននិងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ាន និងសកលោកទាំងមូលផងដែរ។

សម្ដេចក៏បានបង្ហាញភាពរីករាយ ក្នុងការពិភាក្សាការងារផ្សេងៗនាជំនួបនាពេលនេះ ដើម្បីស្វែងរកឱកាស ក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានា សំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គម ទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩ ព្រមទាំងការគាំទ្រនានាដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ខាងមុខ ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អំពីបច្ចុប្បន្នភាព និងស្ថានភាពទូទៅពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកិច្ចការនេះគឺជាការងារស្នួលមួយផ្នែកស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ហើយក៏ជាកិច្ចការស្នូលដ៏មានសារៈសំខាន់ដែលជួយទ្រទ្រង់ និងជាមូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ។

សម្ដេចបានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២០ ឃើញថាស្ថានភាពសន្តិសុខទូទៅ និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា មានស្ថានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានថយចុះ៩ភាគរយ ខណៈការងារគ្រប់គ្រងសណ្ដាប់ធ្នាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ២២ភាគរយ និងអត្រាគ្រោះថ្នាក់ដោយអគ្គិភ័យថយចុះ ៤២ភាគរយ ។

ទោះបីយ៉ាងនេះក្ដី សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏មានការកត់សម្គាល់នូវការកើនឡើងបទល្មើសមួយចំនួនដែរ ដូចជាការជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ សម្ដេចបន្តថាផលប៉ះពាល់លើស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋបង្កឡើងដោយជំងឺកូវីដ១៩ ក៏ជាកត្តាជំរុញឱ្យបទល្មើសជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែនមានការកើនឡើង ខណៈបទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើង ដូចជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អំពើជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងគោលបំណងប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខសង្គមជាដើម។

នៅក្នុងឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន៨ បានជម្រាបជូនសម្ដេចក្រឡាហោម នូវយោបល់ផ្សេងៗក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងវិស័យនានារវាងក្រុមហ៊ុនទាំងនោះជាមួយកិច្ចការ ដែលស្ថិតក្រោមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុនPernod Ricard ក្រុមហ៊ុន Bell ក្រមហ៊ុន Visa និងក្រុមហ៊ុន Walmart៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.