ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

មន្ត្រី​នគរបាល​ណា​ពាក់ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​​ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

មន្ត្រី​នគរបាល​ណា​ពាក់ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​​ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55


មន្ត្រី​នគរបាល​ណា​ពាក់ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​​ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

​ខេត្តបន្ទាយមានជ័យ​ ៖​ ​ ក្នុង​នាម​ជា​នគរបាល​ជាតិ​ដាច់ខាត​មិន​ត្រូវ​ ពាក់​ព​ន្ធ័​ជាមួយ​ឈ្មួញ​ ឬ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ និង​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ឡើយ​។ បើ​រក​ឃើញ​បទល្មើស​នៅ​គោលដៅ​ណា នឹង​មាន​វិធានការ​តាម​ច្បាប់​ ឬ​បញ្ជូន​ទៅ​តុលាការ ។​

នេះជាការព្រមានរបស់លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចំពោះ​មន្ត្រី​នគរបាល​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែនកម្ពុជា​-​ថៃ​ កាលពីថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២១​ ក្នុង​ឱកាស​ដដែលលោកឧត្តមសេនីយ៍អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​បើក​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រចាំ​ថ្ងៃ​ របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ នៅ​ទីបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧​ ច្រក​បឹង​ត្រកួន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​-​លោកស្រី​ឧត្តមសេនីយ៍​ វរសេនីយ៍​ និង​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​ទាំង​៤​ផង​ដែរ​ ។​

មានប្រសាសន៍នៅពេលនោះ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ បាន​ជំរុញ​ឲ្យ​គ្រប់​មេបញ្ជាការ​វរៈ​ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង​ ពង្រឹង​ប្រសិទ្ធភាព​កម្លាំង​ សហការ​ជាមួយ​អាជ្ញាធរ​ ស្ថាប័ន​ពាក់​ព័ន្ធ និង​ភាគី​ថៃ​ឲ្យ​បាន​ល្អ​ ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ ។​ កម្លាំង​ទាំងអស់​ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន​ ពិសេស​គឺ​បទល្មើស​ទី​១-​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​(​ពលករ​ចំណាកស្រុក​ មេខ្យល់​),​ ទី​២-​បទល្មើស​សេដ្ឋកិច្ច​ (​ទំនិញគេចពន្ធ​ និង​រថយន្ត​ចង្កូត​ស្តាំ​)​ និង​ទី​៣-​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ។​

​ក្រៅពី​នេះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ ក៏​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ព្រំដែន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ត្រៀមកម្លាំង​ប្រចាំការ​២៤​ម៉ោង​ កសាង​ប៉ុស្តិ៍​ ជម្រក​ សម្ភារ​:​ បរិក្ខារ​ទ័ព​ គ្រប់គ្រង​គ្រាប់​/​អាវុធ​ បង្កបង្កើន​ការ​ដាំ​ដំណាំ​ ចិញ្ចឹម​ត្រី​ ចិញ្ចឹមសត្វ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ ដើម្បី​លើក​ស្ទួយ​ជីវភាព​នគរបាល​តាម​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ដោយមិនត្រូវពឹងផ្អែកតែជំនួយពីខាងក្រៅ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.