ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ខេត្កកំពត ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១​ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើង

ខេត្កកំពត ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១​ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្កកំពត ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១​ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើង

ខេត្តកំពត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវវិជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាសំាងកូវីដ-១៩​ និងឯកឧត្ដម​ ម៉ៅ ធនិន អភិបាល​ នៃគណៈអភិបាលខេត្ត​កំពត បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ​ ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកំពត។

ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ក្នុងបរិវេណសាលាខេត្តកំពត ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ​ របស់ក្រសួងសុខាភិបាល​ លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានអនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ។

យោងតាមរបាយការណ៍របស់ លោក វេជ្ជបណ្ឌិត ញា ប៊ុន ថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តកំពត គិតចាប់ពីអាយុ១៨ឆ្នាំឡើង បានចំនួន ៣៤៤,៧៦៣នាក់ ស្នើនឹង៨៩,០៩ភាគរយ នៃផែនការសរុប​ ៣៨៦,៩៤៨នាក់។ចំពោះកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៦៦,១០៩នាក់ ស្មើនឹង៨៤,០០ភាគរយ នៃផែនការសរុប ៧៨,៧០០នាក់។ដោយឡែក កុមារ
ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បានចំនួន ៧៧,២០៥នាក់ ស្មើ ១១០,៨២ភាគរយ នៃផែនការសរុប៦៩,៦៦៧នាក់។លើសផែនការចំនួន៧៥៣៧នាក់ ស្មើ១០,៨២ភាគរយ។

ជារួមប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង ត្រូវទទួលការចាក់វ៉ាក់សាំងបានចំនួន៤១០,៨៧២នាក់ ស្មើ ៨៨,២៤ភាគរយ នៃផែនការសរុប ៤៦៥,៦៤៨នាក់។ក្នុងនោះអ្នកមិនទាន់បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ ១១,៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋដែលមានធុរៈផ្សេងៗ)។

មានប្រសាសន៍ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើង​ទៅ​ក្នុងខេត្តកំពតនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស ក្នុងឆ្នាំ២០២១ នេះសម្រេចបាន ប្រមាណជាង៩៩%ហើយ​ នៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកំពតលើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង​ ដែលឈានដល់ការបិទបញ្ចប់ជុំទី១​ ដោយជោគជ័យ។ លោកជំទាវ​ បន្តថា​ ការបិទយុទ្ធនាក់ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។ លោកជំទាវ​ សុំឱ្យរដ្ឋបាលខេត្តកំពត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជាកងការពារខ្លួន​ ក្នុងនោះដែរ​ លោកជំទាវ​ ក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពា បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក៏ដោយ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.