ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចថ្មី ស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ, សពអ្នកជំងឺទូទៅមិនត្រូវធ្វើតេស្តរកកូវីដកូវីដ១៩ឡើយ

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចថ្មី ស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ, សពអ្នកជំងឺទូទៅមិនត្រូវធ្វើតេស្តរកកូវីដកូវីដ១៩ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩បន្តទៀតនោះឡើយ។

យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ដែលភ្ជាប់ជាមួយក្តីសម្រេចនេះ បានបញ្ជាក់ថា ការមិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់អ្នកជំងឺទូទៅនេះ ដោយឈរលើមូលដ្ឋានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេងដោយសម្រេចបាន ៨៥.២២ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់។

បើទោះបីជាយ៉ាងណា ដើម្បីធានាដល់ការបង្ការ និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗជាយថហេតុនោះ ការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺទូទៅនេះ ត្រូវអនុវត្តតាមវិធានការណ៍សុខាភិបាល និងស្របតាមទំនៀមទម្លាប់ប្រពៃណីសាសនាក្នុងបរិបទកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។ នៅតាមមន្ទីរពេទ្យ និងផ្ទះ ត្រូវអនុវត្តតាមគោលការណ៍ចំនួន៣រួមមាន៖

១៖ គោលការណ៍សុវត្ថិភាពនៃការរៀបចំទុកដាក់សព៖ អនុវត្តវិធានការបង្ការការឆ្លងរោគ តាមនិយាមស្តង់ដារដោយមានសម្ភារៈលាងសម្អាតដៃ ឬទឹកសម្លាប់មេរោគ និងពាក់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ។
២៖ គោលការណ៍គោរពសេចក្តីថ្លៃថ្នូររបស់សព៖ រៀបចំទុកដាក់សពឱ្យបានសមរម្យ តាមទំនៀមទម្លាប់ ប្រពៃណី និងសាសនាដោយផ្អែកតាមកម្រិតហានិភ័យ នៃការចម្លងជំងឺ និងវិធានការសុខាភិបាលជាធរមាន។
៣៖ គោលការណ៍បន្ថយហានិភ័យសុខភាពសាធារណៈ៖ សម្អាតបរិស្ថាន និងរក្សាអនាម័យល្អ ដើម្បីបង្ការការចម្លងរោគនៅគេហដ្ឋាន កន្លែងរក្សាសព ទីបូជាសព ឬបញ្ចុះសព ទីបូជាសព ឬបញ្ចុះសព និងទីតាំងជុំវិញ៕

សេចក្តីណែនាំលំអិតសូមអាននូវគោលការណ៍ណែនាំចេញដោយក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.