ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

កាកបាទក្រហមកម្ពុជា ទទួលបច្ច័យឧបត្ថម្ភ ៣,៥០០ដុល្លារពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលចូលរួមសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅខេត្តពោធិ៍សាត់

កាកបាទក្រហមកម្ពុជា ទទួលបច្ច័យឧបត្ថម្ភ ៣,៥០០ដុល្លារពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលចូលរួមសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលបច្ច័យចំនួន ៣,៥០០ដុល្លារអាមេរិក ពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ នៃសកលវិទ្យាល័យបញ្ញាសាស្រ្ត គង់នៅវត្តគល់ទទឹង ដើម្បីចូលរួមសាងសង់ផ្ទះមួយខ្នងជូនអតីតយុទ្ធជនកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គបានព្រះទានបច្ច័យ ដល់កាកបាទក្រហមកម្ពុជា ដើម្បីយកទៅសាងសង់ផ្ទះជូនអតីតយុទ្ឋជន។

លោកស្រី សូមបួងទៅដល់ព្រះសង្ឃគ្រប់អង្គ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺចង្រៃទាំងពួង ជាពិសេស។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះអង្គ ក៏បានប្រទានធម៌ទេសនាជូន ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា អំពីធម៌អប់រំចិត្ត ធ្វើបុណ្យប្រកបដោយបញ្ញា និងបានមានសង្ឃដិការអំពីការធ្វើសមាធិតាមផ្លូវដង្ហើមផងដែរ ក្នុងនោះការធ្វើធម៌ទេសនានេះ មានការចូលរួមដោយផ្ទាល់ចំនួន ២៦នាក់ និងតាមប្រព័ន្ធហ្សូមផងចំនួន ៤១នាក់។

បន្ទាប់ពីបញ្ចប់ធម៌ទេសនា ព្រះអង្គ បានមានសង្ឃដិការថា បច្ច័យបន្តិចបន្តួចនេះ គឺជាទឹកព្រះទ័យរបស់ព្រះអង្គ ដែលស្រឡាញ់គាំទ្រនូវរាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដី។

ព្រះអង្គក៏បានកោតសសើរ នូវការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ ព្រះអង្គបានប្រទាននូវសៀវភៅអាហារផ្លូវចិត្ត ចំនួន៥០០ក្បាលទៀត ដល់កាកបាទក្រហមកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.