ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សកម្មភាពឈូសឆាយដីព្រៃក្នុងដែនឧទ្យានជាតិខុសច្បាប់ រហូតបណ្ដាលឲ្យខូចខាតផ្លូវពិបាកធ្វើដំណើរ, ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកំពត

សកម្មភាពឈូសឆាយដីព្រៃក្នុងដែនឧទ្យានជាតិខុសច្បាប់ រហូតបណ្ដាលឲ្យខូចខាតផ្លូវពិបាកធ្វើដំណើរ, ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ ទោះបីជាមានការហាមឃាត់នាពេលកន្លងទៅរបស់លោក ជាវ តាយ អតីតអភិបាលខេត្តកំពត យ៉ាងណាក៏ដោយ តែសកម្មភាពកាប់ទន្ទ្រាន រុករាន និងកាន់កាប់ ដោយយកអាត្រាក់ទៅឈូសឆាយបំផ្លាញ ដីព្រៃក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ជាច្រើនហិកតានៅតែបន្តកើតមានឡើងដដែល។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន   ប្រចាំខេត្តកំពត បានឲ្យដឹងថា សកម្មភាពឈូសឆាយ និងកាប់ទន្ទ្រានដីព្រៃខាងលើនេះ គឺបង្កដោយមុខសញ្ញាដដែលៗមួយចំនួនតូច។ ជាក់ស្តែងនៅយប់អធ្រាត្រថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមមនុស្សទាំងនោះដែលខ្លះជាមន្រ្តីរាជការ បានយករថយន្តធំដឹកអាត្រាក់ អាបុល ចូលទៅចំណុចដីខាងលើ ដើម្បីឈូសឆាយទន្ទ្រានរុករានយកកាន់កាប់ដោយខុសច្បាប់ ថែមទាំងមានការសាងសង់លំនៅដ្ឋានរឹងមាំនៅលើដីនោះទៀតផង។

មិនតែប៉ុណ្ណោះទេផ្លូវមួយខ្សែក្រាលក្រួសក្រហមជាង២ពាន់ម៉ែត្រ ដែលប្រជាពលរដ្ឋដើរឆ្លងកាត់សម្រាប់ប្រកបមុខរបរអាជីវកម្មធ្វើស្រែចម្ការនៅទីនោះ ក៏ត្រូវបានបំផ្លាញខូចខាតដោយដុំៗ ហើយម្យ៉ាងទៀតមានភ្លៀងធ្លាក់ ជាប់គ្នារហូតផង រឹតតែធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។

ជាមួយនឹងសកម្មភាពល្មើសខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញភូមិសាស្ត្រនោះ បានស្នើ និងសំណូមពរដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី និងស្ថាប័នពាក់ព័ន្ធទៀត ជាពិសេសក្រសួងបរិស្ថាន មានចំណាត់ការតាមច្បាប់ចំពោះក្រុមមន្ត្រីទាំងនេះ និងរកដំណោះស្រាយជូនពួកគាត់ផង។

បើតាមប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះជាអំណោយ និងកសាងឡើងផ្ទាល់របស់ម្ចាស់គម្រោងដីឡូតិ៍គ្រួសាររីករាយ ដែលទុកជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងរថយន្តធន់តូចៗ ធ្វើមធ្យោបាយឆ្លងកាត់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារព័ត៌មាន   ថា មេខ្លោងជាមន្ត្រីរាជការមានឈ្មោះ ប៊ុន សុផាត និងឈ្មោះ ឈុន សារឿន ជាសមត្ថកិច្ចម្នាក់ ព្រមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ម្ចាស់គម្រោងទីឡូតិ៍មួយកន្លែងអ្នកស្រី គង់ ម៉ី បានលើកឡើងថា ផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើការតវ៉ា និងហាមប្រាមមិនឲ្យដឹកគ្រឿងចក្រធំៗឆ្លងកាត់លើផ្លូវនេះ ក្រុមហ៊ុនលោកស្រីជាអ្នកកសាងធ្វើឡើងសម្រាប់ប្រជាពលរដ្ឋ និងរថយន្តតូចធ្វើដំណើរឆ្លងកាត់ ហើយកន្លងមកនេះមានបណ្តាញព័ត៌មានមួយចំនួនផ្សព្វផ្សាយខុសពីការពិត ធ្វើឲ្យមានការភ័ន្តច្រឡំដល់មហាជន ដោយចោទប្រកាន់ថា លោកស្រីបានបិទផ្លូវនេះ ប៉ុន្តែភាពជាក់ស្តែង លោកស្រីមិនបានបិទផ្លូវមួយនេះទេ តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីគ្រាន់តែដាក់លូមិនឲ្យរថយន្តធន់ធ្ងន់ដឹកគ្រឿងចក្រឆ្លងកាត់លើផ្លូវ ដែលជាផ្លូវរបស់លោកស្រីទុកសម្រាប់ប្រជាពលរដ្ឋ និងរថយន្តធុនតូចឆ្លងកាត់តែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋដែលនៅក្នុងភូមិសាស្ត្រ ជុំវិញដីពុះឡូតិ៍របស់លោកស្រីតែប៉ុណ្ណោះ។

ពាក់ព័ន្ធការឈូកឆាយដីក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ លោក អ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត និងជាប្រធានឧទ្យានជាតិព្រះមុនីវង្សបូកគោ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា លោកមិនបានដឹងទេ ពីព្រោះរូបលោកកំពុងតែបំពេញបេសកកម្មនៅក្នុងសង្កាត់កោះតូច ដោយចុះពិនិត្យដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីកាត់ឆ្វៀលចេញពីឧទ្យានជាតិ ជូនប្រជាពលរដ្ឋតាមគោលការណ៍ថ្នាក់លើ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកនឹងងចាត់បញ្ជូនមន្ត្រីជំនាញរបស់លោក ចុះទៅពិនិត្យជាក់ស្ដែង៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.