ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

លោក​ ជិន​ ប៊ុនធឿន​ ចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់

លោក​ ជិន​ ប៊ុនធឿន​ ចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក​ ជិន​ ប៊ុនធឿន​ ចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់

ភ្នំពេញ៖​ ដោយបានទទួលប្រសាសន៍ណែនាំពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ នៅថ្ងៃព្រហស្បតិ៍​ ១៥កើត ​ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមការងារសាខា​ ចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់មកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រេីន​ ហេីយកម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​ក៏មានការកើន​ឡើង​ ​។

នាខណៈចុះពិនិត្យនោះដែរ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់​ ព្រមទាំងសូមឱ្យបងប្អូនត្រូវត្រៀមលក្ខណៈ​ និងមានការប្រុងប្រយត័្នខ្ពស់ពីស្ថានភាពទឹក​ដែលអាចបង្កជាទឹកជំនន់​។ ទន្ទឹមនឹងនេះ​ ក៏សូមយកចិត្តទុកដាក់ពីសុខភាព​ បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ​ និងសូមប្រុងប្រយត័្នចំពោះសត្វអសេពិសនានា​ ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក​ ហេីយសូមកុំធ្វេសប្រហែសចំពោះការការពារខ្លួនពីជំងឺកូវីដ១៩​ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ។

លោកនាយកប្រតិបត្តិសាខាបានលេីកឡេីងបន្តថា៖​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ តែងតែណែនាំក្រេីនរំលឹកជាប្រចាំដល់តាមសាខាអនុសាខាទាំងអស់ត្រូវតែចុះឲ្យជាប់ជិតដិតជាមួយប្រជាពលរដ្ឋដេីម្បីបានដឹងពីសុខទុក្ខ​ និងនៅពេលពួកគាត់ជួបប្រទះនូវទុក្ខលំបាក​ ត្រូវធ្វេីការដោះស្រាយឆ្លេីយតបជួយសង្គ្រោះឲ្យបានទាន់ពេលវេលា​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​នោះឡេីយ​ ។​

សូមរំលឹកឡេីងវិញថា៖​ កាលពីឆ្នាំ២០២០​ នៅចន្លោះពីខែកញ្ញា​ ដល់ខែតុលា រាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុងនោះមាន​ផ្ទះចំនួន១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន១០.៨២៥គ្រួសារ។​ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ៥.៥៨៧គ្រួសារ​ ខណ្ឌពោធិ៍សែនជ័យ៣.១៨១គ្រួសារ​ ខណ្ឌច្បារអំពៅ១.៦៧២គ្រួសារ​ និងខណ្ឌកំបូល៣៨៥គ្រួសារ​ ៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.