ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

រាជរដ្ឋាភិបាល គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត តាមfacebook , ការ Comments រាជរដ្ឋាភិបាលយកចិត្តទុកស្ដាប់ពីគ្រប់មជ្ឈដ្ឋាន

រាជរដ្ឋាភិបាល គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត តាមfacebook , ការ Comments រាជរដ្ឋាភិបាលយកចិត្តទុកស្ដាប់ពីគ្រប់មជ្ឈដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជរដ្ឋាភិបាល គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត តាមfacebook , ការ Comments រាជរដ្ឋាភិបាលយកចិត្តទុកស្ដាប់ពីគ្រប់មជ្ឈដ្ឋាន 

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា, សូមគោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត តាមfacebook , ការ Comments រាជរដ្ឋាភិបាលស្ដាប់ ទាំងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី មានឆន្ទៈ និងការប្ដេជ្ញាខ្ពស់ ប្រែក្លាយស្ថាប័នរាជរដ្ឋាភិបាល ទៅជាអ្នកផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្រ្ដ) ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍សង្គមជាតិទាំងមូល។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវនយោបាយបើកចំហ ទទួលយកការលើកឡើងពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានអនុវត្តយន្ដការបង្កើតអ្នកនាំពាក្យក្រសួង ស្ថាប័ន រួមទាំងអ្នកនាំពាក្យរាជធានី ខេត្ត ជាពិសេស គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចស្នូលជារួម ២ សំខាន់ គឺ “ផ្សព្វផ្សាយ និងឆ្លើយឆ្លង”។ ទន្ទឹមគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី ជាដើម ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដ៏ទៃទៀត បានប្រកាសអនុញ្ញាតដល់ប្រជាពលរដ្ឋទាំងឡាយ អាចផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ សម្ដេច ដើម្បីលើកឡើងពីសំណូមពរ សេចក្ដីត្រូវការជាចាំបាច់ ឬបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីសម្ដេចតេជោ នាយករដ្ឋមន្រ្ដី សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្ដី ឬថ្នាក់ដឹកនាំស្ថាប័នជំនាញ បានទទួលជ្រាប និងដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេស បានបង្ហាញនូវឥរិយាបទដ៏កម្រ និងឧត្តុង្គឧត្តមបំផុត បញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយបើកចំហ ដែលជារាជរដ្ឋាភិបាលស្ដាប់ បង្ហាញចេញនូវភាពជិតស្និទ្ធ ការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និងសុខដុមនីយកម្មរបស់រាស្រ្ដ ក្នុងដំណើរការកសាង និងអភិវឌ្ឍជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.