ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

លោក​ថង សាវុន​អភិបាលខេត្ត​រតនគិរី​ត្រូវ​សម្តេច ស ខេង ស្តីបន្ទោស​ទាំង​ព្រឹក រឿង​យក​ឈ្មោះ​សម្តេច ភូតកុហក​រដ្ឋមន្ត្រី​៣​រូប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៧  សម្តេច​ក្រឡាហោម ស ខេង បាន​រំលឹកថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​រដ្ឋមន្ត្រី ៣​រូប រួមមាន​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែន នគរូបនីយកម្ម និង​សំណង់ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី​។​

​ក្នុង​ដំណើរ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​រដ្ឋ​មន្ត្រី​ទាំង ៣​រូបនេះ មិន​មាន​ការចូលរួម​ពី​លោក​អភិបាលខេត្ត​រតនគិរី ថង សាវុន នោះឡើយ​។​

​បើ​តាម​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង ការ​មិន​ចូលរួម​របស់​អភិបាលខេត្ត ថង សាវុន ត្រូវបាន​យក​លេស​ថា ជាប់​ប្រជុំ​ជា មួយ​សម្តេច​ក្រឡាហោម ស ខេង​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ហែកកេរ្តិ៍​លោក ថង សាវុន ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​សម្តេច​គ្មាន​កិច្ចប្រជុំ​ណាមួយ​ជាមួយ​លោក​អភិបាលខេត្ត​រតនគិរី​នោះឡើយ​។​

​ជាមួយ​ការស្តីបន្ទោស សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ព្រមាន​ធ្ងន់ៗ​លើ​លោក ថង សាវុន ផងដែរ​ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​មិន គួរណា​គេចវេស​ពី​ការងារ និង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ដំណើរ​របស់​រដ្ឋមន្ត្រី​នោះឡើយ​៕

 

img-20161229-wa0044

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.