ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

លោក ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)

លោក ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)

    ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១  បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វេីសវនាការ ជាមួយ សហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា A B U   ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចការផ្សេងៗទៀត តាម រយៈប្រព័ន្ធ វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអគ្គនាយកទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ 

អង្គភាពអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបន្តថា, ក្នុងជំនួបសវនាការនេះ តំណាង ABU បានធ្វេីការ ណែនាំអំពីសវតា នៃ ស្ថាប័ន ABU ព្រមទាំងកិច្ចការមួយចំនួន ទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមួយ ក្រសួងព័ត៌មាន កម្ពុជា ឱ្យ កាន់តែល្អប្រសើរបន្ថែមទៀត ។

ABU បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មកម្ល៉េះ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោ បាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ABU ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីមួយចំនួន អំពីការផ្លាស់ប្តូរ ព័ត៌មាន ការចែករំលែកបទពិសោធន៍ក្នុងការផលិតកម្មវិធីផ្សេងៗទាក់ទងនិងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សាព្វផ្សាយ ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ អនុវត្តក្នុងកម្មវិធីផ្សេងៗរបស់ ABU។

តាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងពីគម្រោងរបស់ ABU Academic ក្នុង ការគាំទ្រដល់ប្រទេសជាសមាជិក ដើម្បីទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ និងគម្រោងនៃការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៏ក្នុងការផលិតកម្ម វិធី ផ្សេងៗទាក់ទងកម្មវិធី ទូរទស្សន៏ វិទ្យុ ក៏ដូចប្រពន្ធ័ផ្សព្វផ្សាយបែប ឌីជីថល និង ផ្នែកកីឡា ។

អង្គភាពអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ថា, លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ គម្រោងរបស់ ABU ហើយបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជា ។ ចំពោះការផ្តួចផ្តើមគំនិតបង្កើតក្រុមការងារមួយរូមគ្នា គឺជាចំណុច ល្អ ហើយ ភាគី កម្ពុជា នឹងរៀបចំក្រុមការងារហើយបញ្ជូនទៅខាង ABU ព្រមទាំង បន្ត ពិភាក្សាលើផែនការយុទ្ធសាស្ត្រសំខាន់ៗ ៕

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.