បែកធ្លាយលោកផាន់សុផុនមេស្នាក់ការបរិស្ថានឈរជើងនៅភូមិបឡត ដើរប្រមូលលុយពីបទល្មើសនេសាទជារៀងរាល់ឆ្នាំ
ប្រភពបានឲ្យដឹងថាថា លោកផាន់ សុផុន មេស្នាក់ការបរិស្ថានដែលឈរជើងនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ រាប់ឆ្នាំមកហើយដែលមហាជនសង្កេតឃើញថាសកម្មភាពរបស់លោករត់ការសម្រួលឲ្យបទល្មើសគ្រប់ប្រភេទធ្វើសកម្មភាពបំផ្លាញធនធានមច្ឆាជាតិផងនិងយកលុយពីបទល្មើសគ្រប់រូបភាពផងទាំងរដូវបិទនេសាទនិងរដូវបើកនេសាទ ប្រភពបានបន្តទៀតថាតើលោកផានសុផានប្រមូលលុយខ្មៅពីបទល្មើសនេសាទហើយរត់ការទាំងបទល្មើសឲ្យចូលមកធ្វើសកម្មភាពនៅក្នុងទឹកដីឃុំពាមបាងជារៀងរាល់ឆ្នាំកន្លងមកនេះ តើលុយខ្មៅដែលប្រមូលបានមកលោកប្រគល់ជូនទៅខាងណាខ្លះ។
មហាជនបានចោទសួរជាសំណួរថាកន្លងមកឃើញតែចុះបង្ក្រាបក៏ប៉ុន្តែការបង្ក្រាបនោះជាលក្ខណៈមួយដែលប្រមូលផលពីបទល្មើសរួចហើយក្នុងនោះមហាជនបានសង្កេតឃើញលោកហួនផលនាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាងលោកហុកមុននាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាងនិងលោកផាន់សុផុនប្រធានស្នាក់ការបរិស្ថានដែលឈរជើងនៅក្នុងភូមិបឡត កន្លងមកឃើញតែដើរប្រមូលលុយខ្មៅពីបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទក៏ដូចជារដូវបើកនេសាទ មិនគួរណាថ្នាក់ដឹកនាំមើលរំលងពីទង្វើមន្ត្រីគ្រាប់ល្ពៅដែលកំពុងតែប្រព្រឹត្តនិងបំផ្លាញធនធានមច្ឆាជាតិជារៀងរាល់ឆ្នាំនោះទេ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំជាពិសេសបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅជុំវិញមាត់បឹងទន្លេសាបពួកគាត់បានដឹងពីទង្វើរបស់មន្ត្រីទាំងអស់នោះ សូមសំណូមពរទៅឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមឯកឧត្តមមេត្តាដាក់ការស៊ើបអង្កេតមកលើមន្ត្រីគ្រាប់ល្ពៅដែលស៊ីប្រាក់ខែរដ្ឋហើយបំផ្លាញធនធានមច្ឆាជាតិ ជារៀងរាល់ឆ្នាំស្ទើតែរលាយអស់ផុតពូជ ទាំងក្នុងឡូត៍អភិរក្ស ទាំងផ្ទៃបឹងទន្លេសាប ផងទាន។
រាល់ព័ត៌មានចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ និងបកស្រាយពីសាមីខ្លួនដែលពាក់ព័ន្ធទាំងអស់នៅក្នុងករណីចុះផ្សាយខាងលើនេះគ្រប់ម៉ោងគ្រប់ពេលវេលាដែលធ្វើការ សូមអគុណ។បឋម




