ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំអញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានថ្មីលោកញ៉ែម សំអឿនៃគណ:កម្មាធិការ គណបក្សខេត្តរតនគិរី.!

សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំអញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានថ្មីលោកញ៉ែម សំអឿនៃគណ:កម្មាធិការ គណបក្សខេត្តរតនគិរី.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រឹកថ្ងៃទី២០​ខែតុលា​ ឆ្នាំ២០២១​សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ អនុប្រធានគណបក្ស​ និងជាប្រធានគណៈប្រចាំការ​ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណ:
កម្មាធិការគណបក្សខេត្ត
រតនគិរីលោក ញ៉ែមសំ អឿជំនួសលោកថង សាវុន រតនគិរី បន្ទាប់ពីទទួលបានតួនាទីថ្មីជាអភិបាលខេត្តរតនគិរីរួចមក លោក ញ៉ែម សំអឿនត្រូវបានគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្រេចផ្ទេរតំណែងជាប្រធានគណៈកម្មាធិការបក្សខេត្ត ជំនួសលោក ថង សាវុន ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មីជាអភិបាលខេត្តមណ្ឌលគិរីនិងជាប្រធានគណបក្សខេត្ត។

ពីធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១នៅស្នាក់ការគណបក្សខេត្តក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យប៊ូថងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តនិងសមាជិក សមាជិកាជាច្រើនរូប។

លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានប្តេជ្ញាថាលោកនឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អ, ខិតខំធ្វើការអភិវឌ្ឍន៍ឱ្យរីកចម្រើនបន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំគណបក្សខេត្តនិងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយឈុំបានលើកសេសើរដល់ស្នាដៃអភិវឌ្ឍន៍របស់លោក ថង សាវុន ដែលធ្វើឱ្យខេត្តរតនគិរី មានការរីកចម្រើនគួរកត់សម្គាល់។

សម្តេចវិបុលសេនាភក្តី សាយឈុំក៏បានផ្តាំផ្ញើលោកញ៉ែមសំអឿនដែលចូលមកកាន់តំណែងជាប្រធានគណៈកម្មការគណៈបក្សប្រជាជនកម្ពុជាខេត្តរតនគិរីត្រូវបន្តការងារខិតខំប្រឹងប្រែងធ្វើឱ្យខេត្តរតនគិរី កាន់តែមានការរីកចម្រើនបន្តទៀត។

ក្នុងនោះផងដែរ សម្តេចវិបុលសេនាភក្តី សាយឈុំក៏បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្សកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចរបស់បក្ស, ច្បាប់របស់រដ្ឋ, ចាត់តាំងអនុវត្តឱ្យបានត្រឹមត្រូវនិងត្រូវប្រកាន់ខ្ជាប់គោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន។

សម្តេចវិបុលសេនាភក្តី សាយឈុំបានជំរុញឱ្យសមាជិកសមាជិកាបក្សពិនិត្យបញ្ជីចុះឈ្មោះបោះឆ្នោតធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកគ្រប់អាយុដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ។

បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយឈុំបានជំរុញដល់សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង សហការ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរក្សាសមាជិកចាស់ហើយបន្តពង្រីកកម្លាំងថ្មី ឱ្យមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាពដើម្បីសម្រេចឱ្យបាននូវគោលនយោបាយគណបក្សនិងត្រូវរៀចំផែនការសកម្មភាពដើម្បីសម្រេចឱ្យបានគោលនយោបាយគណបក្សនិងរាជរដ្ឋាភិបាលតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាដែលចែងថាគណបក្សប្រជាជនជាអ្នកបម្រើប្រជាជនមិនមែនចៅហ្វាយនាយរបស់គាត់នោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.