ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខណ្ឌឫស្សីកែវ ទទួលទេយ្យវត្ថុពីវត្តចំនួន២ ដើម្បីបន្តត្រៀមជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទក្នុងមូលដ្ឋាន

អភិបាលខណ្ឌឫស្សីកែវ ទទួលទេយ្យវត្ថុពីវត្តចំនួន២ ដើម្បីបន្តត្រៀមជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទក្នុងមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និង លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលទេយ្យវត្ថុ ដើម្បីរក្សាទុក ក្នុងការបន្តជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពីព្រះតេជគុណ ព្រះគ្រូរតនវិសាលមុនី ព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក)។

ពិធីប្រគល់ និងទទួលទេយ្យវត្ថុនេះ បានរៀបចំប្រារព្ធឡើង ក្រោមព្រះវត្តមាន និងវត្តមានរបស់ព្រះតេជគុណ ព្រះអនុគណខណ្ឌ ព្រះចៅអធិការវត្ត តំណាងព្រះចៅអធិការ និងមន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ ព្រះថេរានុថេរៈ និងលោក-លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា ព្រមទាំងមន្ត្រីសាលាខណ្ឌ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ស្ថិតនៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់ និងទទួលទេយ្យវត្ថុនេះដែរ លោក ឯក ឃុនដឿន តំណាងឱ្យអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ព្រមទាំងសន្យាជួយជនដែលងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ដែលជាការរួមចំណែកលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការយកចិត្តទុកដាក់ដឹកនាំប្រកបដោយព្រហ្មវិហ៊ាធម៌ របស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីព្រះតេជគុណ ព្រះគ្រូរតនវិសាលមុនី ព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) រួមមាន៖ អង្ករ៣០បាវ, មី៣០កេស, ទឹកក្រូច២០កេស, ទឹកសុទ្ធ២០យួរ, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ស្ករស១០០គ.ក, ទឹកដោះគោខាប់១០០កំប៉ុង, ត្រីខ៣០យួរ, គ្រឿងបរិក្ខារផ្ទះបាយ០៤សម្រាប់, និងបច្ច័យចំនួន ៤.០០០.០០០រៀល សរុបជាទឹកប្រាក់ចំនួន ១១,៨៩០,០០០ រៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.