ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ តាមរយៈបណ្តាញព័ត៌មាន   នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ទុកថា របាយការណ៍ដែលចេញដោយខេមបូចានេះជា របាយការណ៍ដែលមិនមានភាពស្មោះត្រង់

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ តាមរយៈបណ្តាញព័ត៌មាន   នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ទុកថា របាយការណ៍ដែលចេញដោយខេមបូចានេះជា របាយការណ៍ដែលមិនមានភាពស្មោះត្រង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ តាមរយៈបណ្តាញព័ត៌មាន   នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ទុកថា របាយការណ៍ដែលចេញដោយខេមបូចានេះជា របាយការណ៍ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់មកលេីស្ថាបន័មានសមត្ថកិច្ច។

ការលេីកឡេីងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វេីឡេីងបន្ទាប់ពីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញរបាយការណ៍មួយចោទប្រកាន់ថា ក្រសួងព័ត៌មានអនុញ្ញាតឲ្យអាជ្ញាធរចោទប្រកាន់អ្នកសារព័ត៌មានចំពោះការរំខានដល់ការងាររបស់ពួកគេ។

ជាមួយគ្នានេះ ខេមបូចា បានអះអាង មន្រ្តីមូលដ្ឋាននៅតាមទីតាំងផ្សេងៗគ្នាបានប្រើប្រាស់សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដើម្បីផ្តល់ភាពត្រឹមត្រូវលើការបណ្តេញអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍អំពីជម្លោះដីធ្លី ឬការបណ្តេញចេញ ដោយមានទាំងការគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអ្នកសារព័ត៌មានខកខានមិនបានចាកចេញ ហើយក្នុងករណីខ្លះមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាដេីម។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបំភ្លឺដូចខាងក្រោម៖

១៖ របាយការណ៍ដែលចេញដោយខេមបូចានេះ ជារបាយការណ៍ ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់ មកលេីស្ថាបន័មានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាន។

២៖ របាយការណ៍នេះក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលេីលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមក ហេីយសមាគមនេះតែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ និងមិនដែលទទួលយកការបញ្ជាក់ ឬការពន្យល់បកស្រាយរបស់ស្ថាប័នសាធារណ: ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡេីយ។

៣៖ សមាគមនេះតែងចេញរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍ចោទប្រកាន់មកលេីស្ថាប័នមាន​សមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ច​តាមច្បាប់ថាស្ថាប័នមាន​សមត្ថកិច្ច រំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬគំរាមកំហែងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានទៅវិញ។

៤៖ ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មាន ដែលត្រូវទទួលខុសតាមផ្លូវច្បាប់ចំពោះអំពេីដែលពួកគេបាន​ប្រព្រឹត្ត ថាជាការរំលោកបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ​ទាល់តែសោះ ទៅតាមអង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗ។ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ ដែលមានបំណងបំភាន់សាធារណមតិ ឲ្យមានការយល់ច្រឡំមកលេីការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។

៥៖ កន្លងមកសមាគមនេះ តែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បានរំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ ជាក់ស្តែងនាពេលកន្លងមកសមាគមនេះ ក៍ធ្លាប់បានសេចក្តីថ្លែងការណ៍នានា ​ឲ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌីជាដេីម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញអ្នកសារព័ត៌មាន ទាំងនោះមកផ្តល់ព័ត៌មានលម្អិតបន្ថែមបុគ្គលទាំងនោះតែងតែគេចវេស មិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡេីងដែលនេះយេីងអាចលេីជាសំណួរថា បេីពួកគេត្រូវរំលោភបំពានសិទ្ធិសេរីភាពមែនចុះហេតុអ្វីពួកគេមិនចូលរួមសហការផ្តល់ ព័ត៌មានឲ្យស្ថាប័នមានសមត្ថកិច្ច? តេីពួកគេជាជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់របស់គេ?៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.