ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ទទួលបានសិទ្ធិក្នុងការព្យាបាលជំងឺកូវីត១៩ លក្ខណៈឯកជន ពីក្រសួងសុខាភិបាល

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ទទួលបានសិទ្ធិក្នុងការព្យាបាលជំងឺកូវីត១៩ លក្ខណៈឯកជន ពីក្រសួងសុខាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺកូវីត១៩ ជូនប្រជាពលរដ្ឋ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បានក្លាយជាមណ្ឌលព្យាបាលកូវីដ១៩ លក្ខណៈឯកជនផ្លូវការ និងអាចទទួលអ្នកជំងឺកូវីដ១៩ឲ្យសម្រាកព្យាបាល ចាប់ពីពេលនេះតទៅ។ ក្រោយទទួលបាននូវការអនុញ្ញាតពីក្រសួងសុខាភិបាល លេខ ៥១៥ អបស.មព ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញមាន ក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍លើការព្យាបាលជំងឺកូវីដ១៩ ជាមួយ ក្រមសីលធម៌វិជ្ជាជីវៈ មានបន្ទប់សម្រាកព្យាបាលធំទូលាយ និងមានផាសុកភាព ព្រមជាមួយកញ្ចប់ព្យាបាលក្នុងតម្លៃសមរម្យ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយឃាតករគ្មានស្រមោលកូវីដ១៩។ ក៏ដូចជាស្របតាមបំណងអ្នកជំងឺកូវីដ១៩ មួយចំនួនដែលចង់ប្រើប្រាស់សេវាព្យាបាលលក្ខណៈឯកជនក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែលថា គ្លីនិកវឌ្ឍនៈវិជ្ជាមាន២សាខា គ្លីនិកវឌ្ឍនៈវិជ្ជាសាខាឫស្សីកែវ (សាខាទី១ ចាស់) បើកបម្រើការងារពិនិត្យព្យាបាលជាធម្មតារាល់ថ្ងៃ (ជំងឺថ្លើម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម និង ជំងឺទូទៅ ) ២៤ម៉ោង/២៤ម៉ោង។ ចំណែកឯ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញសាខាសែនសុខ (សាខាទី២ថ្មី) ទើបទទួលបានការអនុញ្ញាតជាផ្លូវពីក្រសួងសុខាភិបាលអោយផ្តល់សេវាពិនិត្យ ថែទាំ និង ព្យាបាល ជំងឺកូវីដ១៩ ។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ឯកជន ដែលគោរពតាមគោលការណ៍ណែនាំ ជាធរមាន និង និតិវិធីស្តង់ដាប្រតិបត្តិ ដែលកំណត់ដោយក្រសួងសុខាភិបាល ទាំងការពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ មានទីតាំងនៅលើ មហាវិថីហាណូយ អាគាលេខC14(1&2) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើច្រកចូលនៃបុរីជីបម៉ុងហ្រ្គេនភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 093 2222 51 / 017 456 073 012 541 155 / 016 541 155 / 060 541 155 និង E-mail: vadhanakvichea@gmail.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.