ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

លោកស្រី ឱ វណ្ណឌីន៖ ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រងប្រកប ដោយការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ

លោកស្រី ឱ វណ្ណឌីន៖ ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រងប្រកប ដោយការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងដោយពញ្ញាក់ស្មារតីដល់បុគ្គលគ្រប់រូប ម្ចាស់អាជីវកម្ម និងអាជ្ញាធរផងដែរ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងហានិភ័យ នៃជំងឺកូវីដ១៩ នៅពេលមានការបើកអាជីវកម្ម និងសង្គមឡើងវិញ។

ជាមួយគ្នានេះលោកស្រីបានជំរុញឲ្យបន្តអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីធានាបាននូវការបើកដំណើរការ ដែលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងយ៉ាងដូច្នេះថា «ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រង ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ។ បុគ្គល ម្ចាស់អាជីវកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្ត ក្នុងការចាប់ផ្តើមរៀបចំឱ្យបានត្រឹមត្រូវ ជាមួយនឹងការថ្លឹងថ្លែងតុល្យភាពនៃហានិភ័យ និងត្រូវបន្តអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីធានាបាននូវការបើកដំណើរការ ដែលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជាបណ្តើរៗនូវការបើកដំណើរការសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅតាមវិស័យអាទិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជាផងដែរ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ។

ការបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ត្រូវកំណត់ឲ្យអនុវត្តដូចខាងក្រោម៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.