ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលប្តេជ្ញាយកប្រៀបឈ្នះក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលប្តេជ្ញាយកប្រៀបឈ្នះក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ

កណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយុវជន គណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម តាំង ម៉េងលាន អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងលោក លោកស្រី អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សស្រុក ឃុំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ។

នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងថា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលគ្រប់ថ្នាក់ គ្រប់ផ្នែក ប្តេជ្ញាចិត្តបន្តអនុ វត្តតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងជំរុញការចាត់តាំងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមផែនការរួមរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកប្រៀបឈ្នះរបស់គណ បក្ស និងចូលរួមធានាជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ពោលគឺសម្រេចឱ្យបាននូវទិសស្លោក “រក្សាចាស់ បង្កើនថ្មី” និង “យុវជនគណបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក”។

ឯកឧត្ដមបន្តថា ផ្អែកតាមការប្ដេជ្ញាចិត្តនេះ និងយោងតាមបទពិសោធន៍នៃការបោះឆ្នោតអាណត្តិមុនៗកន្លងមក យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងផែនចំណុះ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមសកម្មជនយុវជនគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ដែលជាជំនួយការឱ្យគណៈ កម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ លើការងារបំផុសយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ត្រូវរៀបចំចាត់តាំងអនុវត្តការងារឱ្យបានល្អប្រសើរ ដើម្បីដណ្ដើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ឯកឧត្ដមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានណែនាំដល់យុវជនគណបក្សស្រុកពញាឮ ត្រូវពង្រឹងគុណភាព សមត្ថភាព និងសកម្មភាពការងារ ដល់ក្រុមការងារយុវជនគណបក្សស្រុកគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ផែន ឱ្យបានល្អបំផុតចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត និងជារៀងរហូត ដើម្បីទទួលបានជ័យជំនះគ្រប់ការបោះឆ្នោត៕       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.