ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ឯកឧត្តម វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

ឯកឧត្តម វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

(ភ្នំពេញ) រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសគឺ៖ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកសាងជាជំហានៗនូវកម្ពុជាមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិតជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា។
ដើម្បីរួមចំណែកដល់ការធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ក៏ដូចជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ការប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ដើម្បីវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” គឺជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន និងអនាគត់ ។
ការដាក់ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម នឹងធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយថាមវន្តសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅនឹង៖ (ទី១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម (ទី២) ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (ទី៣) កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។
ប្រាកដណាស់ថា ការអនុវត្តកសិកម្មទំនើបនឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់និងនិរន្តរភាព ហើយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការផលិតមាននិន្នាការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធចំណីអាហារបែបទំនើប។
តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ហើយក៏បានបំពេញសេចក្តីការក្នុងស្រុក និងបានឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព និងសុវត្ថិភាពជាបណ្តើរ ដោយបានប្រកាន់យកនូវការអនុវត្ត តាមអភិក្រម « រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម» ។
ជាក់ស្តែង នៅឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុបចំនួន ១៣ ពាន់លាន ដុល្លារអាមេរិក និងបានធ្វើការនាំចេញបានចំនួន ៤ ពាន់លាន ដុល្លារអាមេរិក ។ សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងមានក្តីសង្ឃឹមថាផលិតផលកសិកម្មសរុបនឹងទំហំធំជាងឆ្នាំ២០២០ ដែលយើងទទួលបាន ។ ដោយឡែក ការនាំចេញកសិផលសម្រាប់៩ខែឆ្នាំ២០២១ មានចំនួនជាង ៦ លាន តោន ដែលតម្លៃស្មើនឹង ៣,៨ ពាន់លានដុល្លាររអាមេរិក ។
ទន្ទឹមនឹងទទួលបានវឌ្ឍនភាពល្អប្រសើរ ដូចបានបញ្ជាក់ជូនខាងលើ ក្រសួងក៏ទទួលស្គាល់ផងដែរនូវបញ្ហាប្រឈមជាច្រើន ដែលបាននិងកំពុងជួបប្រទះនៅក្នុងវិស័យមួយនេះ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងដោះស្រាយ ក្នុងនេះរួមមាន៖
 បម្រែបម្រួលអាកាសធាតុ ជាពិសេសគ្រោះមហន្តរាយដែលបានកើតឡើងជារៀងរាល់ឆ្នាំ ទាក់ទងទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ។
 ស្ថានភាពកសិកម្មកម្ពុជាកំពុងស្ថិតនៅជាលក្ខណៈកសិកម្មខ្នាតតូច និងមានលក្ខណៈប្រពៃណី (ជាទម្លាប់) ។
 ការរីករាលដាលជាសកលនៃជម្ងឺកូវិដ ១៩ បានធ្វើឲ្យមានការប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់ ។
 ធាតុចូលកសិកម្មនៅមានតម្លៃខ្ពស់ សម្រាប់ធ្វើការដាំដុះ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម នៅមានតម្លៃខ្ពស់ រួមទាំងការកែឆ្នៃកសិផល ហើយត្រូវប្រគួតប្រជែងតម្លៃជាមួយផលិតផលកសិកម្មនាំចូលពីក្រៅប្រទេស។
 ធនធានមនុស្សនិងថវិកា ហើយនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៅមានកម្រិតនៅឡើយ សម្រាប់ជួយគាំទ្រដល់ការធ្វើទំនើបកម្មកសិកម្ម ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលមានលទ្ធភាពជួយដល់កសិករបានទទួផលពីគម្រោងប្រមាណជា ១,២ លាននាក់ប៉ុណ្ណោះ ក្នុងចំណោមកសិករដែលមាននាពេលបច្ចុប្បន្នចំនួន ជាង ៤លាននាក់ កំពុងបំពេញការងារលើវិស័យកសិកម្ម ។
 ការបោះទុនវិនិយោគលើការកែឆ្នៃផលិតផលកសិកម្ម របស់វិស័យឯកជន នៅមានកម្រិតនៅឡើយ ។
 នៅមានជាប់របាំងនៃការធ្វើពាណិជ្ជកម្ម ទាក់ទងទៅនឹងលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យ ពីបណ្តាប្រទេសបញ្ជាទិញកសិផល បើទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្មសេរីយ៉ាងណាក៏ដោយ ។ល។

                          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.