ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

កំលាំងរ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ ឃាត់ខ្លួន​ពលករ​ខ្មែរ​ ប្រុស ស្រី ៣៧​នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ

កំលាំងរ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ ឃាត់ខ្លួន​ពលករ​ខ្មែរ​ ប្រុស ស្រី ៣៧​នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំលាំងរ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣
ឃាត់ខ្លួន​ពលករ​ខ្មែរ​ ប្រុស ស្រី ៣៧​នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ÷ពលករ​ខ្មែរ​ ប្រុស ស្រី ចំនួន ៣៧​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅរកការងារធ្វើខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ ត្រូវបានកំលាំងរ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ល្បាតនៅព្រំដែនឃាត់ខ្លួន​បាន នៅ​យប់​ចូល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ជួរមុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ
លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម​ សហការ​ជាមួយ​កម្លាំងចម្រុះចុះល្បាតនៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ ត្រង់ចំណុច ភូមិ​សិលា​ខ្មែរ បាន​ប្រទះឃើញ​ពលករ​ខ្មែរ ចំនួន ៣៧​នាក់ ក្នុងនោះមានស្រី ១៨​នាក់ ដែល​បម្រុងលួច​ឆ្លងដែនចូលទៅ​បប្រទេសថៃក្រោយឃាត់ខ្លួនបានហើយប្រគល់​ទៅ​ឲ្យក​ម្លាំ​ងជំនាញ ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។
លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី បានប្រាប់ឲ្យដឹងបន្តថាពលករទាំង៣៧នាក់ នេះក្រោយពីសួនាំបាននិយាយថាក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ខ្លួនកំលាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយធ្វើការអប់រំនិងដើម្បីធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ។
សូមបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំឲ្យឆ្លង​ចូល​សហគមន៍ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បានយកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​ថ្នាក់លើ​ទាំង ៣​ទិស ក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ទិស​អូរ​នាង ប៉ោយប៉ែត និង​ទិស​ម៉ាឡៃ សហការ​ជាមួយ​កម្លាំង​នៅតាម​មូលដ្ឋាន​ចេញ​ល្បាត​ឆែកឆេរ​ត្រួតពិនិត្យ​ជាប្រចាំ​ក្នុងការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ជាប្រចាំផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.