ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ករុណា ពេជ្រ ដែលបានទទួលមរណភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ករុណា ពេជ្រ ដែលបានទទួលមរណភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ករុណា ពេជ្រ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។ នេះបើយោងតាមលិខិតរំលែកទុក្ខ ដែលបណ្តាញព័ត៌មាន  (www.plpt.net) 《ពន្លឺព្រះធម៌》ទទួលបាននៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

តាមរយៈលិខិតរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ជ្រាលជ្រៅ ចំពោះកូន និងចៅជាទីស្រឡាញ់»។

សូមជម្រាបថា តារាចម្រៀងបែបយុវវ័យប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងជួបទុក្ខធំ ព្រោះតែឪពុកបង្កើត ដែលលោកបានខិតខំមើលថែទំនុកបំរុងថ្នាំសង្កូវ ព្យាយាមព្យាបាលអស់ពីលទ្ធភាពនោះ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ពោលគឺក្លាយជាមនុស្សដេកស្ដូកស្ដឹងជាប់នឹងគ្រែ មិនអាចកម្រើកបាន អស់រយៈពេលជាង ៣ឆ្នាំមកហើយ។

បើតាមគណនី Facebook ផ្លូវការរបស់លោក ករុណា ពេជ្រ ផ្ទាល់ក៏បានបង្ហោះសារបញ្ជាក់ពីការទទួលមរណភាពរបស់ឪពុកលោក ដោយបានសរសេរសារថា «ប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ា ទៅអោយសុខ។ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណាប៉ាណា…»។

លោក ករុណា ពេជ្រ បានជួបនូវក្ដីលំបាកក្រៀមក្រំ រយៈពេលជាង ៣ឆ្នាំមកហើយ ព្រោះតែឪពុករបស់លោក មានជំងឺលើសឈាម និងដាច់សសៃក្នុងខួក្បាល បណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិ ហើយលោក ករុណា ពេជ្រ បានចំណាយថវិកាព្យាបាលអស់ ដល់ទៅជាង ២០ម៉ឺនដុល្លារទៅហើយ នៅតែមិនអាចជាសះស្បើយ ឬប្រសើរឡើងវិញ។

ទីបំផុត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឪពុករបស់លោក ក៏បានទទួលមរណភាព និងមានមិត្តសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក ករុណា ពេជ្រ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងធំធេងក្នុងគ្រួសារ៕

ខាងក្រោមនេះជាលិខិតរំលែកទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើទៅលោក ករុណា ពេជ្រ និងគ្រួសារ៖

 

ផ្ញើសារបង្ហោះ លោកករុណាពេជ្រ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.