ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ខួបលើ​កទី៤១នៃទិវាស្បៀងអា​ហារពិភពលោ​កក្រោមប្រធា​នបទ”សកម្មភាពយើងគឺជាអនាគតយើងផលិតកម្មល្អអា​ហា​រូបត្ថម្ភល្អបរិ​​ស្ថានល្អនាំ​ឱ្យជីវិត​យើងកាន់តែ​ប្រ​សើរ”

ខួបលើ​កទី៤១នៃទិវាស្បៀងអា​ហារពិភពលោ​កក្រោមប្រធា​នបទ”សកម្មភាពយើងគឺជាអនាគតយើងផលិតកម្មល្អអា​ហា​រូបត្ថម្ភល្អបរិ​​ស្ថានល្អនាំ​ឱ្យជីវិត​យើងកាន់តែ​ប្រ​សើរ”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ខួបលើ​កទី៤១នៃទិវាស្បៀងអា​ហារពិភពលោ​កក្រោមប្រធា​នបទ”សកម្មភាពយើងគឺជាអនាគតយើងផលិតកម្មល្អអា​ហា​រូបត្ថម្ភល្អបរិ​​ស្ថានល្អនាំ​ឱ្យជីវិត​យើងកាន់តែ​ប្រ​សើរ”

ខួបលើ​កទី៤១នៃទិវាស្បៀងអា​ហារពិភពលោ​កក្រោមប្រធា​នបទ”សកម្មភាពយើងគឺជាអនាគតយើងផលិតកម្មល្អអា​ហា​រូបត្ថម្ភល្អបរិ​​ស្ថានល្អនាំ​ឱ្យជីវិត​យើងកាន់តែ​ប្រ​សើរ”

សម្រាប់ឆ្នាំ២០២១នេះគឺជាខួបលើកទី៤១នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ”សកម្មភាពយើងគឺជាអនាគតយើងផលិតកម្មល្អអាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ” បានរៀបចំប្រារព្វនៅភូមិត្រពាំងប្រសែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១៦ខែតុលាក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ជា សុមេធីអភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Antonio Schiavone តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកស្រីClaire Conanតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករ។ជាបឋម អភិបាលនៃគណ:អភិបាលខេត្ត បានអានមតិស្វាយគមន៍ និងជម្រាបជូនអង្គពិធីអំពីដំណើរការអភិវឌ្ឍលើគ្រប់វិស័យនិងដោយឡែកវិស័យកសិកម្មកក្នងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដែលវិស័យនេះបានខិតខំបំពេញតួនាទីយ៉ាង សកម្មក្នុងការធានាឲ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀងនៅទូទាំងខេត្ត រួមទាំងរាជធានីភ្នំពេញផងដែរ។ លោកស្រី Claire Conan បានរាយការណ៍ជូនអង្គពិធីជ្រាបថានេះគឺជាលើកទី៤១ នៃទិវាស្បៀងអាហារពិភព លោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកល ដែលពិភពលោកប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្មក្នុងការផលិត និងធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី បរិស្ថានដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងស្ថានភាពដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។ លោក Antonio Schiavone នាយកអង្គការ FAO បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។
មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវជាតិ និងអន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀប ចំទិវានេះក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានជូនពរបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋខេត្តព្រៃវែងឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ និងចៀសឲ្យផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។ សម្រាប់កម្មវិធីថ្ងៃនេះ លោកបានរំលេចជូនថាការប្រារព្ធទិវានាពេលនេះ គឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៦ឆ្នាំ នៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាព្រឹត្តិការណ៍ជាសាកលរបស់អង្គការ សហ ប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុស ស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសាកលលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
ដោយសារវិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជីវភាព រស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ បញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យកសិកម្មក៏បានចូលរួមផងដែរ។ យុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ ឆ្លើយតបនឹងប្រធានបទខាងលើ លោកបានបញ្ជាក់ថាចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្រ្តី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។ ការលើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល ហើយក្រសួងក៏បានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព កំណើនប្រាក់ចំណូលគ្រួសារកសិករ និងសុខុមាលភាពយូរអង្វែង ព្រមជាមួយនឹងការយកចិត្តទុកដាក់លើកាត់បន្ថយរហោស្ថានកម្ម ការ គ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព ប្រសិទ្ធភាព និងភាតរៈបរិស្ថាន រួមទាំងការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្មជាមួយនឹងការលើកទឹកចិត្តអ្នកស្រាវជ្រាវ។ ដោយឡែក គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ក៏នឹងត្រូវដាក់ចេញឱ្យអនុវត្តឈរលើគោលដៅចម្បងគឺបង្កើនតម្លៃបន្ថែម និងបង្កើនផលិតភាពកសិកម្ម ឆ្លើយតបទស្សនទានដែលមានចែងក្នុងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ឌដែលជាអ្នកអនុវត្តផ្ទាល់សម្រាប់ជាធាតុចូលពុទ្ធិបន្ថែមយកទៅអនុវត្តឲ្យពេញសមត្ថភាពដើម្បីរួមគ្នាដោះ ស្រាយនូវរាល់បញ្ហាប្រឈម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និរន្តរភាព និងកំណើនសេដ្ឋកិច្ច៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.