ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

អាជ្ញាធរខណ្ឌដូនពេញបានយកទេយ្យទាននិងបច្ច័យប្រគេនដល់ ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅវត្តចំនួន៧វត្ត ក្នុង ខណ្ឌដូនពេញ វត្តមានដ៏ខ្ពង់ខ្ពស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ហេង សុខគង់ ជាភរិយា អញ្ជើញ ប្រគេនផ្ទាល់

អាជ្ញាធរខណ្ឌដូនពេញបានយកទេយ្យទាននិងបច្ច័យប្រគេនដល់ ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅវត្តចំនួន៧វត្ត ក្នុង ខណ្ឌដូនពេញ វត្តមានដ៏ខ្ពង់ខ្ពស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ហេង សុខគង់ ជាភរិយា អញ្ជើញ ប្រគេនផ្ទាល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី លោក​ សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ  និងលោកស្រី ហេង សុខគង់ បានអញ្ជើញទៅប្រគេនទេយ្យទាននិងបច្ច័យចូលបុណ្យវត្តចំនួន៧វត្តក្មុងមូលដ្ឋានខណ្ឌដូនពេញ មានទេយ្យទាន និងបច្ច័យដូចខាងក្រោម៖
១.ទឹកក្រូច៥កេស /វត្ត​
២.ទឹកសុទ្ធ១០កេស /វត្ត
២.អង្ករ១០០គីឡូក្រាម /វត្ត
៣.មីចំនួន១២កេស/វត្ត​
៥.ត្រីខ១កេស ធំ/វត្ត
៦.បច្ច័យចំនួន៥០០,០០០៛/វត្ត។

លោក សុខពេញវុធ បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋ ជា ពុទ្ធបរិស័ទអាចវេរទេយ្យទាន ប្រគេនតាមប្រព័ន្ធធនាគារ និងប្រគេនចង្ហាន់ត្រឹមខ្លោងទ្វារវត្ត
ក៏បានដែរ។លោក សុខ ពេញវុធ អភិបាល នៃ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា យោង ​កាលពី ថ្ងៃសុក្រនេះ ​ក្រសួង​ធម្មការ​និងសាសនា ​បានជូនដំណឹង​ពីការ​ផ្អាកពិធី​កាន់បិណ្ឌ ​និងភ្ជុំបិណ្ឌ​ចាប់ពីបិណ្ឌទី​៤តទៅ ​ក្រោយពី​មានការ​សម្រេច​ពីប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដោយហេតុថា​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​នៅតាម​ទីវត្តអារាម​។ ​

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ​បាន បន្តថា ទោះបីជា​ពិធីកាន់បិណ្ឌនិ​ងភ្ជុំបិណ្ឌ ​ត្រូវផ្អាកចាប់ពីបិ​ណ្ឌទី៤ ​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែអាចយកចង្ហាន់​ទៅប្រគេនព្រះ​សង្ឃនៅត្រឹមមុខ​ខ្លោងទ្វារវ​ត្ត និងការវេរទេយ្យទាន​តាមប្រព័ន្ធ​ធនាគារជាដើម។​ លោក សុខ ពេញវុធ បានបញ្ជាក់ថា ​ការផ្អាក​ពិធីកាន់បិណ្ឌ​និងភ្ជុំបិណ្ឌមិ​នមានអ្វីត្រូវ​ប៉ះពាល់ដ​ល់ទំនៀម​ទម្លាប់ ​ប្រពៃណី ​និងជំនឿសា​សនារបស់​ខ្មែរតាំងពី​បុរាណ​មកនោះទេ​ តែជាការរៀនរ​ស់នៅក្នុង​របត់ថ្មី​នៃវិបត្តិ​កូវីដ-១៩​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.