ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យសកម្មភាព និងសំណេះសំណាលលើកទឹកចិត្តដល់កុមារា កុមារី ឪពុក ម្ដាយ អាណាព្យាបាល និងក្រុមគ្រូពេទ្យ នៅក្នុងឱកាសដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប្រកបដោយក្ដីសង្ឃឹម ថាថ្ងៃខាងមុខឆាប់ៗនេះកុមារនឹងបានចូលរៀនឡើងវិញ បន្ទាប់ពីសាលារៀនបានបិទអស់ជាច្រើនខែកន្លងមក។

ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្តេចបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សម្តេចក៏បានដាក់ចេញនូវគោលនយោបាយការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើកដំណើរការសកម្មភាពប្រទេសឲ្យធម្មតាឡើងវិញ។

ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងជាជំហ៊ានបន្តបន្ទាប់ដល់ពលរដ្ឋគ្រប់រូប ដំបូងជូនដល់មនុស្សធំ(១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់នៅទូទាំងប្រទេស ក្នុងនោះខេត្តកំពតមានចំនួនប្រមាណជាង៧ម៉ឺននាក់។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬឪពុក ម្ដាយអាណាព្យាបាលរបស់កុមារត្រូវជំរុញនាំកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំកុំធ្វេសប្រហែសឲ្យសោះ ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះតំណាងឪពុកម្ដាយអាណាព្យាបាល ដែលបានជូនកូនមកចាក់វ៉ាក់សាំង បានសម្តែងសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងដល់កូនរបស់ពូគគេ។ កុមារាកុមារីក៏បានបង្ហាញពីសេចក្តីអង់អាចក្នុងការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងថា ពួកគេភ័យបន្តិចបន្តួចដែរ តែដើម្បីការពារអាយុជីវិត និងឆាប់បានចូលរៀនឡើងវិញ ពួកគេត្រូវតែមកចាក់ដោយគ្មានរារែក៕ សេង ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.