ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងបរិបទនៃការប្រើពាក្យគុណធម៌ ចំពោះសង្គមទូទៅ គេសំដៅដល់ លោកអ្នកដែលរក្សានូវ សច្ចធម៌ និងការដឹងគុណ (កត្តញ្ញូ សច្ចៈ ខន្តី) ចំពោះអ្នកជុំវិញខ្លួន។ កាលពីម្សិលមិញនេះ អតីតសិស្ស សាលាបាក់ទូក នាទសវត្សឆ្នាំ១៩៨០ មួយក្រុម ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មករួបរួមគ្នា ក្នុងគ្រាមជ្ឈឹមវ័យ បង្កើតគោលការណ៍ជួយគ្នាទៅវិញទៅមក និងតែងតែរំលឹកការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូដែលពួកគាត់ធ្លាប់បានរៀនជាមួយ កាលពីអតីតកាល ក្រោមពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” បានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួន សរុបបាន ៧លានរៀល នាំយកទៅប្រគល់ជូនគ្រួសារសព លោកគ្រូ ថាច់ សែម (អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ តាំងពីទសវត្សឆ្នាំ១៩៦០ និងធ្លាប់បង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ រយៈពេល ០២ឆ្នាំ) បានទទួលអនិច្ចកម្ម កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៧ឆ្នាំ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅ គីឡូម៉ែត្រលេខ៨ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ក្នុងសភាពស្ងប់ស្ងាត់គួរឲ្យស្រងេះស្រង៉ោច។ កាយវិការួបរួមគ្នា ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ គឺជាគុណធម៌ដែលពួកគាត់តែងតែធ្វើជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោកដែលពួកគាត់បានបង្កើតឡើង ហើយកាយវិកានាពេលនេះ ក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសារនៃសព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.