ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖កម្លាំងទីបញ្ជាការកង​ការពារព្រំដែនលេខ៥០៣ ដឹកនាំដោយលោកវរសេនី​យ៍ទោ លេ លឿត មេបញ្ជាកា​ររង កងកា​រពារព្រំដែនលេខ៥០៣ កាលពី​វេលាម៉ោង​០១និង០០នាទី ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បាន​ធ្វើកា​រទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេ​​សថៃ​ ប្រុស ស្រី​ចំនួន​២៦នា​ក់ រួមនឹ​ងរថ​យន្ត​ចំនួន០២​គ្រឿង គោ​យន្ត០​១គ្រឿង ក្នុង​នោះ​ឃា​ត់អ្នកបើ​កបររថយន្ត និង​គោយន្ត​បាន​ចំនួន០៣នាក់ ខណៈដែល​កំពុង​ដឹកព​លករ​ខ្មែរ​បម្រុង​លួចឆ្លងដែន​ទៅរកការងារធ្វើ​នៅប្រ​ទេស​ដោយខុស​ច្បាប់។

ការទប់ស្កាត់ពល​ករដែលលួចទៅឆ្ល​ងដែនដោយខុសច្បាប់នេះ ចំនួន២លើកនៅចំណុច TA(7​0351.​32628) ផ្លូវបំបែក​វិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័​យ។

លោកវរសេនីយ៍ទោ លេ លឿត មេបញ្ជាការ​រង កងការពារព្រំដែនលេខ៥០៣ បានឲ្យដឹងថា ការទ​ប់ស្កាត់ព​លករទាំង​នេះមានចំនួន២លើក
លើកទី១ ឃាត់បា​នចំនួន១៦នាក់ (ស្រី០៩នាក់) ក្នុងនោះកុមា១នាក់ រថយន្ត០២គ្រឿង ម៉ាកកា​ម៉ារី​ពណ៌​ខ្មៅ ពាក់ស្លាកលេ​ខ ពោធិសាត់ 2A-0206 ម្ចាស់​រត់គេចខ្លួនបាត់ និងរថយន្ត​ម៉ាកកាម៉ារី​ពណ៌​ខៀវ ពាក់ស្លាកលេ​ខកំពង់ចាម 2A-0521 ឃាត់​បានម្ចាស់០២នាក់ប្តី ប្រពន្ធ រួចប្រគល់ជូន​កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។

លោកមេបញ្ជា​ការង បានបញ្ជាក់ថា លើកទី២ នៅយ​ប់ថ្ងៃដដែ​ល ដោយទប់ស្កាត់​បាន​ពលករចំ​នួន​១០​នាក់ (ស្រី០២នាក់) ក្នុងនោះកុមារ១​នាក់​ផងដែរ ដែលលួច​ជិះ​តាម​គោយ​ន្តបន្លំធ្វើ​ដូចអ្នកស្រុក​ធ្វើ​ចម្ការ និង​ឃាត់បានម្ចាស់គោយន្ត ១នាក់។ក្រោយពីស្ទាក់ឃាត់ខ្លួន ពលករប្រុស ស្រី ទាំង២៦នាក់ បញ្ជូន​ទៅក្រុមការងា​រចម្រុះចាំទទួ​លពល​ករនៅច្រកអូ​របីជាន់ ស្រុកអូរជ្រៅ ដើម្បីពិនិត្យ​សុខភាព​រកជំងឺកូវីដ-១៩។រីឯម្ចាស់​រថយន្ត និងម្ចាស់គោយន្ត ទាំង០៣នាក់ រួមទាំង​រថយន្ត ត្រូវបញ្ជូន​ទៅកាន់​ទី​បញ្ជា​ការក​ងរាជ​អាវុធហត្ថខេត្ត ដើម្បីចាត់ការ​បន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.