ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​អភិបាលខេត្ត​កែប ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​ដាក់​ចេញ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ដាក់​ចេញ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​អាយុ ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​។ នេះ​បើ​យោងតាម​លិខិត​ថ្លែងអំណរគុណ ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន នៅ​យប់​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​លោក សោម ពិសិដ្ឋ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជំនួស​មុខ​ឲ្យ​មាតាបិតា​អាណាព្យាបាល​របស់​កុមារ និង​យុវវ័យ​ទាំងអស់ និង​តាងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​
​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស រួម​ទាំង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ យុវវ័យ​មាន​អាយុ​ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ​»​។​

​លោក​ចាត់ទុកថា សកម្មភាព​នេះ​បាន​បង្ហាញ​ឲ្យឃើញ​កាន់​តែ​ច្បាស់​ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេជោ ហ៊ុន សែន លើ​សុខុមាលភាព និង​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវី​ដ​-១៩ ប្រកប​ដោយ​ភាពប្រាកដនិយម និង​ទស្សនវិស័យ​ដឹកនាំ​ដ៏​ឧត្តុង្គឧត្តម​។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​នាំយក​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ​! ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ស៉ីវិល​នៅ​កម្ពុជា ដោយ​បាន​នាំមក​នូវ សន្តិភាព ពេញលេញ ព្រមទាំង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​បច្ចុប្បន្ន​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​ជា​អគ្គ​មគ្គុទេសដ៏​ឆ្នើម ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​សម្តេច​តេជោ បានការ​ខិតខំ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​បាន​សម្រេច​ចាក់​ដូសទី​៣ (​ដូស​ជំរុញ​) ជូន​មន្ត្រីរាជការ​ជួរមុខ ព្រមទាំង​កំពុងបើក​យុទ្ធនាការ​ចាក់​ជូន​កុមារ យុវវ័យ មាន​អាយុ​ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ នៅក្នុង​ខេត្ត​កែប និង​បណ្តា​រាជធានី​-​ខេត្ត​ផ្សេង​ទៀត​ទូទាំង​ប្រទេស​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.