ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន

លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ចាត់តាំង​មន្ត្រី​ស្និទ​លោក រ៉ិត គង់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ឲ្យដឹងថា​លោក រ៉ិត គង់ ប្រធានការិយាល័យ គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ ឡើង​ជំនួស​លោក ម៉ៅ សំអឿន ដែល​ថ្នាក់លើ​ដក​យក​ទៅ​បញ្ឈរជើង ដោយសារ​រឿង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​។ ការកោះហៅ​លោក ម៉ៅ សំអឿន​នេះ​មាន​ការសន្និដ្ឋាន​ថា អាច​ជា​សកម្មភាព​គោះ​ទឹក​តែប៉ុណ្ណោះ​។ ព្រោះ​ករណីនេះ លោក​មេ​គយ​ធំ​ធ្លាប់បាន​ធ្វើ​ចំពោះ​មេ​គយ​ច្រក​អូរ​រំដួល​ម្តង​ហើយ បាន​តែ​មួយ​ដង្ហើមចង្រិត​ក៏​បញ្ជូន​ត្រឡប់​ទៅ​វិញ​។​

​ប្រភព​ពី​មន្ត្រី​តូចតាច បានឲ្យដឹងថា កន្លងទៅ លោក រ៉ិត គង់ កាន់តំណែង​ជា អនុប្រធាន​ការិយាល័យ គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ គាត់​ក៏​មាន​ចំណែក​ក្នុង​ការប្រព្រឹត្ត អំពើពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ ជា​មុខសញ្ញា​បង់ពន្ធ​មិន​គ្រប់​។ ដូច្នេះ​ក្នុង​តំណែង​ជា ប្រធានការិយាល័យ គយ និង​រដ្ឋាករ ច្រក​ព្រំ លោក រ៉ិត គង់ នៅតែ​គ្មាន​វិធានការ​ទប់ស្កាត់ អំពើ​រត់ពន្ធ ដែល​បំផ្លាញ​ចំណូល​ថវិកាជាតិ ព្រោះ​គាត់​មាន​ទម្លាប់​ចាំ​ទទួល​ផល ពី​ការ​នាំចូល ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គាត់​។​
​
ប្រភព​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក រ៉ិត គង់ កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយ​ខែៗ​មិនតិច​ជាង ៣០០​រថយន្ត​ធំៗ​នោះទេ​។ លោក រ៉ិត គង់ ត្រូវបានតែងតាំង ជា​ប្រធាន​ការិយាល័យ គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ ជំនួស​លោក ម៉ៅ សំអឿន ដែល​ថ្នាក់លើ​ដក​យក​ទៅ​បញ្ឈរជើង ដោយសារ​រឿង ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​។​
​
គេ​នៅតែ​មើលឃើញថា លោក រ៉ិត គង់ មិនទាន់​មាន​ឆន្ទះ​ច្បាស់លាស់ ធ្វើកំណែទម្រង់ នៅ​ច្រក​មួយ​នេះ ដើម្បី​បង្កើន​ចំណូល​ពន្ធ​នៅ​ឡើយ​ទេ ពោល​គឺ​លោក រ៉ិត គង់ កំពុង​បន្ត​អនុវត្តន៍ រូបមន្ត​របស់​មេ​គយ​ជំនាន់​មុន​ក្នុងការ​រក្សាទុក​មេ​ឈ្មួញ​៦​ទៅ​៧​នាក់ ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ទម្លាយ​ឲ្យដឹងថា រាប់សិប​ឆ្នាំ​មកហើយ ក្រុម​ឈ្មួញ​បាន​នាំ​ចូល ទំនិញ​គេច​ពន្ធ តាម​ឡាន​យី​ឌុបៗ ក៏ដូចជា កុងតឺន័រ ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ដោយ​បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់​នាំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ រាប់​សិប​លាន​រៀល​ក្នុង​មួយខែៗ​។​
​
រថយន្ត​កុងតឺន័រ ភាគច្រើន​បាន​ដឹក មាន​ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ​ជា​គ្រឿងបន្លាស់ និង​មួយចំនួនទៀត ជា​ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញ​គេច​ពន្ធ ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ព្រំ ក៏​អាចពាក់ព័ន្ធ នឹង​ការ​បើកភ្លើង​ខៀវ​ពី​លោក ទំ ណូ ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​យ៉ាង​ដូច្នេះ​។ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ដើម្បី​សុំ​បំភ្លឺ​បាន​ទេ ដោយសារ គ្មាន​លេខ​ទូរស័ព្ទ ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធាន​ការិយាល័យ បាន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យក​ទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ទៅ​តាម​រូបមន្ត​ចាស់​។​
​
ប្រភព​បានឲ្យដឹងថា លោក រ៉ិត គង់ មាន​ជំនាញ ខាង​ឃុបឃិត​បើ​កដៃ អោយ​ឈ្មួញ​នាំចូល ទំនិញ​គេច​ពន្ធ តាំងពី​គាត់​នៅ​កាន់តំណែង​ជា​អនុ​ការិយាល័យ​ច្រក​ព្រំ​មកម្ល៉េះ ហើយ​ពេល​ដែល​លោក ម៉ៅ សំអឿន មាន​បញ្ហា​ស្រាប់តែ​លោក រ៉ិត គង់ ប្រើ​វិធី​រុញ​ទូក​បណ្តោយ​ទឹក ដើម្បី​ច្បាម​យក​អំណាច​មក​គ្រប់គ្រង​យ៉ាង​ណែន​ពេញ​ដៃ​។ ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធាន​ការិយាល័យ បាន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យក​ទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ទៅ​តាម​រូបមន្ត​ចាស់​។​
​
កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ និង​ជម្រុញ​ការប្រមូល​ពន្ធ​គយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​៕
​

 

​

​

 

custom-pay-lin-tum-no

good_fromthai

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.