ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​អភិបាល​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ដឹកនាំ កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ​កំណត់​ព្រំប្រទល់​និង​ធ្វើការ​ចុះបញ្ជី​ដី​រដ្ឋ ជូន​ក្រសួង​ការពារជាតិ សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ហ្វឹកហ្វឺន “​តេជោ​សែន​ជុំ​គិរី​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ​កំណត់​ព្រំប្រទល់ និង​ធ្វើ​ការចុះបញ្ជី​ដី​រដ្ឋ​ជូន​ក្រសួង​ការពារជាតិ​សម្រាប់​ជំរុញ​ដាក់​ឲ្យ​ដំណើរការរៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ហ្វឹកហ្វឺន “​តេជោ​សែន​ជុំ​គិរី​” ដែល​មាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួង​ការពារជាតិ កងទ័ពជើងគោក អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​មន្ទីរ អង្គភាព អាជ្ញាធរ ស្រុក​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​។

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ដោយ​ផ្ដោតជាសំខាន់ ការ​ពិនិត្យ​ពិភាក្សា​ទៅលើ ទីតាំង​ភូមិសាស្ត្រ លក្ខណៈ​បច្ចេកទេស និង​ការដោះស្រាយ​ផលប៉ះពាល់ ដី​ជាក់ស្ដែង​ក្នុង​បច្ចុប្បន្នភាព និង​ការជំរុញ​អនុវត្ត​សេចក្ដីសម្រេច​លេខ​០៣៨ របស់​រដ្ឋបាល​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​យន្តការ​គណៈកម្មការ​និង​អនុគណៈកម្មការ​ខាងលើនេះ នៅ​ពេល​ចុះ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ពិសេស​ពាក់ព័ន្ធ​លើ​តួនាទី ភារកិច្ច​នៃ​គណៈកម្មការ ក្នុង​គោលដៅ ចុះ​ទៅ​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​ក្នុង​ភូមិសាស្ត្រ​ដើម្បី​កំណត់​ព្រំប្រទល់ ឲ្យបាន​ជាក់លាក់ ដើម្បី​ឈាន​ទៅដល់​ការរៀបចំ​ឯកសារ​ផែនទី សម្រាប់​ធ្វើ​ការចុះបញ្ជី​ដី​រដ្ឋ ជូន​ក្រសួង​ការពារជាតិ ដាក់​ឲ្យ​ដំណើរការរៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ហ្វឹកហ្វឺន “​តេជោ​សែន​ជុំ​គិរី​”​។ ការចុះពិនិត្យ និង​ការដោះស្រាយ​ផលប៉ះពាល់ ដោយ​ធ្វើ​ការផ្ដោត ទៅ​លើ​អត្តសញ្ញាណ​កម្ម​មនុស្ស អត្តសញ្ញាណ​កម្ម​ដី​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្ដែង​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានលើកឡើង​ពី​ការគាំទ្រ​នូវ​មតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ពាក់ព័ន្ធ​អំពី​ឱ្យ​មាន​ការ​កំណត់​ព្រំ​ច្បាស់លាស់ ផ្អែក​ទៅលើ​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បី​យក​មក​ពិនិត្យ និង​ដោះស្រាយ​តាម​លំដាប់លំដោយ​អោយមាន​ប្រសិទ្ធភាព​។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន ស្នើ​ឲ្យ​ក្រុមការងារ ត្រូវ​សហការ​គ្នា​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ រួម​មាន​គឺ​ទី​៖
១-​ត្រូវ​ជំរុញ​ការអនុវត្ត​សេចក្ដីសម្រេច លេខ​០៣៨ របស់​រដ្ឋបាល​ខេត្ត​កំពត លឿន​ឆាប់រហ័ស​បន្ទាន់​ក្នុង​ការអនុវត្ត​ចុះ​កំណត់​ព្រំ និង​ធ្វើ​ការចុះបញ្ជី​ដី​រដ្ឋ​ជូន​ក្រសួង​ការពារជាតិ​សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ហ្វឹកហ្វឺន​តេជោ​សែន​ជុំ​គិរី​នេះ​
២-​ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ពី​ផលប៉ះពាល់ ដែល​ក្រុមការងារ​មិនទាន់​បាន​ដោះស្រាយ
៣- គណៈកម្មការ​នេះ​ត្រូវតែ​ចុះទៅពិនិត្យ​ដល់​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្ដែង ដើម្បី​ឈាន​ទៅដល់​ការ​កំណត់​ព្រំ​ក្នុងការ​ចុះបញ្ជី​ដី​ជូន​ក្រសួង​ការពារជាតិ​ដើម្បី​គ្រប់គ្រង
៤-​ត្រូវ​ពិនិត្យមើល​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់​គ្រប់គ្រង​ដី​នេះ​ដែល​ស្ថិត​ក្នុង​រដ្ឋបាល​ខេត្ត​តាកែវ ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ដើម្បី​ចុះ​ពិនិត្យមើល​អំពី​បញ្ហា​ក្នុង​ការអនុវត្ត​។

​ទោះបីយ៉ាងណា ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់​ថា​ក្រុមការងារ​នឹង​ខិតខំ​អនុវត្តឲ្យ​ទទួលបាន​លទ្ធផល​សម្រេច​នៅពេល​ខាងមុខ​នេះ​។​

​សូមបញ្ជាក់​ថា ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សាលា​ហ្វឹកហ្វឺន​”​តេជោ​សែន​ជុំ​គិរី​” នេះ​គឺ​ស្ថិតនៅក្នុង ឃុំ​តា​កែន​ស្រុក​ឈូក និង​ឃុំ​ស្នាយ​អញ្ជិ​ត ឃុំ​ស្រែ​ចែង ឃុំ​ត្រពាំង​រាំង ក្នុងស្រុក​ជុំ​គី​រី​ខេត្ត​កំពត​ដែល​មាន​ទំហំ​ផ្ទៃដី ប្រមាណ​១៧.០៨៧​ហិកតា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.