ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​រូប​ពី​បទ​លួច​ម៉ូតូ ឃ្លិក ២០១៧ មួយគ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:១០​នាទី នៅ​ចំណុច​ភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស​គឹម​ឡុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មកកាន់​ស្នងការដ្ឋាន​។​

1-​ឈ្មោះ សេង វី​ឡៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម​ឃុំ​អូរដំបង​១​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។​
2–​ឈ្មោះ ចេង វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ក្រោយពី​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១:៥០​នាទី នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​វត្ត​គរ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត ។​

1-​ឈ្មោះ ជុន​សុភា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្តេច​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

2-​ឈ្មោះ សឿន ស៊ីថេ ត​ហៅ វែង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ដំបង​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ខាងលើ​បាន​ចូលរួម​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​HONDACLICK​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង​1AC-6990 កាលពី​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:០០​នាទី​នៅ​ចំណុច​ក្រុមទី​០៣​ភូមិ​រាំងកេ​សី​ឃុំរាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ រឹ​ម ចាន់ថន ភេទ​ប្រុស​អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ ។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDACLICK​ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៧ លេខ​តួ​-​ម៉ាស៊ីន​8028462 គ្មាន​ស្លាក​លេខ​(​ជា​របស់​ជនរងគ្រោះ​) ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.