ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អភិបាល​ខេត្ត​កំពត​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ដូសទី​៣ (​ដូស​ជំរុញ​) ជូន​អតីតយុទ្ធជន និង​កងទ័ព ព្រមទាំង​ក្រុមគ្រួសារ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​នៅ​បញ្ជាការដ្ឋាន​តំបន់សឹករង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព មួយចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩​ដូសទី​៣ ឬ (​ដូស​ជំរុញ​) ប្រភេទ (​អា​ស្ត្រា​ហ្សេ​នីកា​)
​ជូន​អតីតយុទ្ធជន និង​កងទ័ព ព្រមទាំង​ក្រុមគ្រួសារ ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​នៅក្នុង​ទី​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​។

​មានប្រសាសន៍​សំណេះសំណាល ឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន ថ្លែងអំណរគុណ​កោតសរសើរ ដល់​ក្រុម​គ្រូពេទ្យ ទាំង​ស៊ីវិល និង​យោធា ដែល​បាន​យកចិត្តទុកដាក់ បំពេញ​តួនាទី​ភារកិច្ច របស់ខ្លួន ក្នុង​ការរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ កូវី​ដ​១៩​ដែល​ជា​ជំងឺឆ្លង​សកល​។​

​ឯកឧត្តម​បាន​បន្ថែមទៀតថា ជានិច្ចកាល​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ទាំង​ពីរ​តែងតែ យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព ក៏​ដូច​ជា​បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជន​មិនដែល​ភ្លេច​ម្ដងណា​ឡើយ​។ ការជាក់ស្ដែង​នៅ​ពេល​នេះ​ស្រាប់ សម្ដេច​តេជោ បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង រហូតមកទល់​ពេលនេះ​បាន​ប្រមាណ ៨០​ភាគរយ​នៃ​ចំនួន​ផែនការ​សរុប​ដប់​លាន​នាក់ និង​កំពុង​បន្ត​ចាក់ ដល់​ក្មេង និង​យុវវ័យ​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ និង​បាន​បន្ត​ជំរុញ​ចាក់ ដូសទី​៣ ជូន​កងកម្លាំង មន្ត្រីរាជការ​ជួរមុខ និង​បងប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ងាយ​ប្រឈម​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​ផង​ដែរ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បន្តទៀតថា បើទោះបី​បច្ចុប្បន្ន​កម្ពុជា​យើង ក៏ដូចជា​នៅ​ក្នុង​ខេត្ត​កំពត​ការឆ្លង​ជំងឺ​កូវី​ដ​១៩ មាន​ការឆ្លង​ថយចុះ​ធូរស្បើយ​យ៉ាងណាក្ដី ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ ផ្ដាំផ្ញើ​ពិសេស​កងកម្លាំង និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​ដែល​បានទទួល ការចាក់​វ៉ាក់សាំង​ដូសទី​៣​នេះ ក៏ពិតមែន តែ​សូម​បងប្អូន បន្ត​យកចិត្តទុកដាក់ អនុវត្ត​នូវ​វិធានការ​ណែនាំ​សុខាភិបាល ក៏​ដូច​ការអំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ការអនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ថា តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ ប្រភេទ (​អា​ស្ត្រា​ហ្សេ​នីកា​) ដូសទី​៣​ឬ​ដុស​ជំរុញ​សម្រាប់​ខេត្ត​កំពត ដើម្បី​ធ្វើ​ការចាក់​ជូន​បងប្អូន​និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ខេត្ត​កំពត ចំនួន ៤.២៣៨ នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.