ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

​យុវជន​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ ទៅ​ទិញ​គ្រឿងក្លែម​ជិះ​គេច បម្រុង​ស៊ីដាច់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ សហការ​ជាមួយ​ប៉ុស្តិ៍​ទួល​ល្វា ចាប់​ឃាត់ខ្លួន ពី​បទ​រំលោភ​ទំនុកចិត្ត ខ្ចី​ម៉ូតូ​មិត្តភក្តិ ជិះ​ទៅ​ទិញ​សាច់​ក្លែម​មួយ​ភ្លែត លុះ​ម្ចាស់​ចាំ​បាត់ៗ មិនឃើញ​ត្រឡប់​មក​វិញ ទើប​ដឹងថា​ជនសង្ស័យ​ស៊ីដាច់​ម៉ូតូ ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល ។

ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង​រយៈពេល​១​អាទិត្យ ឃើញ​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​មួយ​យីហោ “​វង់​ភ័ក្ត្រ​ថ្មី​” ដើម្បី​យក​លុយ​ច្រៀង ទើប​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែម្តង ។

​ហេតុការណ៍ ចាប់​ឃាត់ខ្លួន​យុវជន​ជិះ​ម៉ូតូ​មិត្តភក្តិ​គេច​ខ្លួន​នេះ បាន​កើតឡើង​កាល​ពី​វេ លា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្សារ​ថ្មី ក្នុង​ភូមិ​អូរ ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ម៉េង ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មា ន​មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ ឆុង សុ​ខែម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នករត់​ម៉ូតូឌុប រស់នៅ​ភូមិ​ជាមួយគ្នា មាន​ម៉ូតូ​ម៉ា ក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​កំពុង​ឆ្នាំ 1B- 70 44 ត្រូវ​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ​ពី​ម៉ូតូ ។

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ខណៈ​ម្ចាស់​ម៉ូតូ ជួប​ផឹកស៊ី​ជាមួយ​ជនសង្ស័យ ដោយ​ស្គាល់​រាប់អាន​គ្នា ហើយ​រំពេច​នោះ​ខ្ចី​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម​មួយ​ភ្លែត ក៏​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ ឈ្មោះ ឆុង សុ​ខែម បានឱ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជួបជុំ​មិត្តភក្តិ​៤ ទៅ​៥​នាក់ នាំគ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដោយ​ពេល​នោះ​ជន​ស ង្ស័​យ ដែល​ទើប​រាប់អាន​គ្នា​បាន​រយៈពេល​ជាង​៣​ខែ ចូល​មក​អង្គុយ​ផឹកស៊ី​ផង​ដែរ ។​

​ប្រភព​បន្តទៀតថា មួយសន្ទុះ​ក្រោយមក រូបគេ​បាន​ខ្ចី​ម៉ូតូ​មួយ​ភ្លែត ដើម្បី​ជិះ​ទៅ​ទិញ​សាច់​ក្លែម ដោយ​ក្រោយពី​ចាំ​បាត់ៗ ទើ​ដឹងថា ជនសង្ស័យ​ស៊ីដាច់​ម៉ូតូ ក៏​ប្រញាប់​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចាត់ការ​តែ​ម្តង ។ លុះ​ប្រហែល​១​អាទិត្យ មាន​គេ​ប្រទះឃើញ​យុវជន​នោះ យក​ម៉ូតូ​រប ស់​ខ្លួន ទៅ​បញ្ចាំ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​ខាងលើ ហើយ​កំពុង​ច្រៀង ដោយ​ជំពាក់​ថ្លៃ​ផឹកស៊ី​អស់​៩០​ម៉ឺន​រៀល​ថែម​ទៀត ក៏​ប្រាប់​ឱ្យ​សមត្ថកិច្ច​ចុះទៅ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ។

​ចំណែក លោក ញ៉ឹក ថុល អធិការនគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា យុវជន​ស ង្ស័​យ​រូបនេះ ជា​មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន​ជា​យូរ​ឆ្នាំ​មកហើយ ត្រូវបាន​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​គេ​ម្នាក់​រស់នៅ​ខេត្ត​ប៉ៃលិន​បោះបង់ចោល ខណៈ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ច្រើន​ពេក ហើយ​ណែនាំ​មិន​ស្តាប់​ដំបូន្មាន​របស់​ពួកគាត់ ។
​លោក​បន្ត​ទៀត​ថា ទោះបីជា​យ៉ាង ណាក៏ដោយ ពេល​នេះ​ជនសង្ស័យ​ខាងលើ ត្រូវ​ខាង​លោក​រៀបចំ​សំនុំរឿង ដើម្បី​បញ្ជូន​ទៅ​ស្ន ង​ការ​នគរបាល​ខេត្ត ឱ្យ​ចាត់ការ​បន្ត ។ ចំណែក​ម៉ូតូឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៩ ខាង​លោក​ប្រគល់​ជូន​ជនរងគ្រោះ​វិញ ៕
​ដោយ ៖ នីយ៉ា​

img-20160910-wa0009

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.