ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ដ​ចូលរួម​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ដ​ចូលរួម​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លេខ​៥០​សសរ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ ស្ដីពី​ការកែសម្រួល​វិធានការ​ដែល​ត្រូវ​អនុវត្ត​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​មិន ឲ្យធ្វើ​ដំណើ​រចេញ​ពី​លំនៅឋាន ឫ​ទី​សំណាក់​របស់ខ្លួន​។ ក្នុងករណី មាន​ការបំពាន​វិធានការ​ហាមឃាត់​ការធ្វើ​ដំណើរ​នេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់ទុក ជា​បណ្តោះអាសន្ន នូវ​មធ្យោបាយ​ធ្វើដំណើរ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​និតិ​វិធី​ជា​ធរមាន​។​

​ប៉ុន្តែ​ការធ្វើ​ដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឫ​ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវបាន​អនុញ្ញាត ក្នុង​ករណី​ចាំបាច់ ដោយ​តម្រូវឲ្យ​មាន​ឯកសារ​បញ្ជាក់​តាមកា​រ​កំណត់ ដែល​មាន​ក្នុង​សេចក្តីសម្រេច រីឯ​ការធ្វើដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំប្រទល់​ភូមិសាស្ត្រ​បិទ​ខ្ទប់ ត្រូវ​បាន​ហាមឃាត់ លើកលែងតែ​ការធ្វើដំណើរ ដើម្បី​បំពេញ​មុខងារ ក្នុង​ការផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់ និង​បន្ទាន់​សេវា​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សេវា​ដឹកជញ្ជូន​ទំនិញ និង​ករណី​ចាំបាច់​ផ្សេងទៀត​ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.