ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន​ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​គ្រប់ៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​បើ​ទោះបី​ពលរដ្ឋ​មិន​បាន​ដើរ​កម្សាន្ត​នៅ​តាម​ខេត្ត​ឆ្ងាយៗ ឬ​នៅ​តាម​រមណីយដ្ឋាន​នា​នាក៍​តែ​ពួកគាត់​បានដើរ​កម្មាន្ត​នៅ​ជិតៗ​ផ្ទះ​និង​នៅតាម​ផ្លូវ​និង​សូន​ច្បារ​ដែល​លោកជំទាវ អភិបាលខេត្ត​បាន​រៀបចំ​តុបតែង​កែលម្អ​បំពាក់​ផ្ការំដួល​តាំង​ភ្លើងពណ៌​យ៉ាង​ស្រស់ត្រកាល​គួរ​ឲ្យ​គយគន់​។​

​ការច្នៃប្រឌិត​នេះហើយ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការកោតសរសើរ មិន​ដាច់​ពី​មាត់ នូវ​ស្នាដៃ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ របស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន កន្លែងដែ​ស្រស់ស្អាត់​បំផុត​គឺ​នៅ ទ្រូងផ្លូវ​សាធារណ​ក្នុង​ក្រុងប៉ៃលិន ដោយ​រៀបចំ​ជា​ភ្លើងអគ្គិសនី សម្រាប់​បំភ្លឺ​ពេលយប់ ជា​ម៉ូដ​ផ្កា​រំដួល​។​

​ពិសេស​ពេល​គេ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ ម្នាក់ៗ​សម្លឹង​គយគន់​មើល​ផ្កា មិន​ដាច់​ពី​ខ្សែ​ភ្នែក ពោល​គឺ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ពុំ​ធ្លាប់​ឃើញ​មាន​ពីមុនមក​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ស្នាដៃ​របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ពិតជា​ញ៉ាំង​អារម្មណ៍​ប្រជាពលរដ្ឋ ឱ្យ​មានចិត្ត​សប្បាយ​រីករាយ អារម្មណ៍​ភ្លឺ​ថ្លា ជា​ពិសេស​ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ​នា​ពេលយប់ ពិតជា​ទាក់ទាញ​ខ្លាំង ពេល​ឃើញ​ពន្លឺ​ភ្លើង បង្ក​ជា​ទេសភាព​ស្រស់ស្អាត​បែប នេះ ធ្វើឱ្យ​ពួកគាត់​បំបាត់​នូវ​ទុក្ខ​កង្វល់ ស្មារតី​ភ្លឺ​ថ្លា បង្កើន​នូវ​កម្លាំង​ថាមពល​ថែមទៀត ។​

​ពួក​គាត់​សង្ឃឹមថា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​អភិបាលខេត្ត​ដែល​ជា​ស្ត្រី​ពិតជា​ពូកែ​តុបតែង​មែន នឹង​ធ្វើឱ្យ​ខេត្ត​មួយ​នេះ កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅ​មុខ មាន​ផ្លូវ​ក្រាល​កៅស៊ូ​វ ចាក់​បេតុង ខ្វាត់ខ្វែង លម្អ​ទៅដោយ​ភ្លើង​អគ្គិសនី​នៅ​សងខាង​ផ្លូវ ថែមទាំង​មាន​ម្លប់ឈើ​កាន់តែ​ត្រជាក់​ភ្នែក​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.