ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បង្ខំចិត្ត​បាញ់​ចោរ​កាច់​សោក​ម៉ូតូ​នៅក្នុង​មណ្ឌល​សុខភាព​បាក់​ភ្លៅ​ម្ខាង​នៅ​ពេល​សមត្ថកិច្ច​ដេញតាម​ចាប់​ជន​នេះ​បម្រុង​ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​និង​បក្ខពួក ដែល​តែងតែ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​កំលាំង​សមត្ថកិច្ច  បង្ខំចិត្ត​បាញ់​បាក់​ភ្លៅ​ខាងឆ្វេង​ម្ខាង បណ្តាលឱ្យ​រងរបួស ខណៈ​ដែល​ជនសង្ស័យ​ព្យាយាម​រត់គេច​ពី​ការ​តាមច្បាប់​របស់​សមត្ថកិច្ច ហើយ​ទាល់ច្រក បម្រុង​ចាប់​ប្រជា​ពលរ​នៅក្នុង​មណ្ឌល​សុខភាព ធ្វើជា​ចំណាប់ខ្មាំង ក្រោយ​ពី​ជនសង្ស័យ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​មក​ពិគ្រោះ​ជម្ងឺ​នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ ។​

​ហេតុការណ៍​បានើ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​០៦  ខែ​កញ្ញា  ឆ្នាំ​២០១៦ នៅ​ចំណុច​មណ្ឌល​សុខភាព​ស្វាយប៉ោ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ជនសង្ស័យ​បន្ទាប់​មក​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​មុខរ​បួស​នៅ​មន្ទីរពេទ្យ​ហើយ​ក្រោយមក​ក៏​បាន​ចាប់បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​យក​មក​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។​

​ជនសង្ស័យ​មាន​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ  រស់នៅ​ភូមិ​ស្រះ​បន្ទាយ ឃុំ​បណ្តុះ​សណ្តែក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​ហើយ​ជន​ក៏​មាន​ឈ្មោះ​២​ទៅ​៣​ទៀត​ដែល​គេ​ផ្លាស់ប្តូរ​សម្រាប់ធ្វើ​សកម្មភាព​នៅ​កន្លែង​ផ្សេងៗ​គ្នា​។​

​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង​ប្រាប់ឱ្យដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក FZ ព័ណ​ខ្មៅ​លាយក្រហម ពាក់​ផ្លាកលេខ​(​តាកែវ​1L.9966​យកទៅ​ផ្ញើរ​សន្តិសុខ​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ហើយក៍​ដើរមក​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ របស់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​មក​ពិនិត្យ​ជម្ងឺ ក្នុង​មណ្ឌល​សុខភាព​ស្វាយប៉ោ​ខាងលើ​។ នៅ​ចម្ងាយ​ពី​មន្ទីរពេទ្យ​បង្អែក ប្រហែល​២០០​ម៉ែត្រ ខណះម្ចាស់​ម៉ូតូ​បាន​យក​ម៉ូតូ​ដាក់​នៅ​ខាង​មុខ​មណ្ឌល​សុខភាព​ហើយ​ស្ត្រី​ម្ចាស់​ម៉ូតូ​ដើរ​ផុត​ចេញពី​ម៉ូតូ​បន្តិច​ស្រាប់តែ​ជនសង្ស័យ​ចូល​កាច់​សោក តែម្តង​។​ម្ចាស់​ម៉ូតូ​ក៏​ឃើញ​បែប​នោះ​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ភ្ញាក់ផ្អើល ជនសង្ស័យ​រត់​គេចខ្លួន​។ នៅពេល​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់ពង្រាយ​ការពា​សន្តិសុខ​ក្បែរ​កន្លែងកើតហេតុ​បាន​ឃើញ​ក៏​រត់​ដេញ​ចាប់​ជនសង្ស័យ​ដែល​រត់​សំដៅ​ចូល​ក្នុង​មណ្ឌល​សុខភាព​បង្ក​ឱ្យ​កើត​ចលាចល​ពេញ​ក្នុង​មណ្ឌល​សុខភាព​។​ជនសង្ស័យ​ទាល់ច្រក​ក៏​បម្រុង​ចាប់​ពលរដ្ឋ​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង សមត្ថកិច្ច ក៏​បង្ខំចិត្ត​បាញ់​ជនសង្ស័យ​បាក់​ភ្លៅ​ម្ខាង ទើប​ចូល​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្តង​។ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​សោ​អក្ស​រវេ​មួយម្រាប់​កាច់​សោក​ម៉ូតូ និង​ដក​ហូ​ម៉ូតូ​១​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

​លោក​អធិការ​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​ក៏​ជា​មុខសញ្ញា​កាច់​ស​សោក​ម៉ូតូ បានសម្រេច នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មីៗ​នេះដែរ ហើយ​គេ​មាន​បក្ខពួក​មួយ ចំនួន​ទៀត​ដែល​បាន​មក​ធ្វើ​សកម្មភាព ។​

​ជនសង្ស័យ​ស្ថិត​ក្នុង​ការឃាត់ខ្លួន​និង​សាកសួរ​នៅ​អធិកា​រដ្ឋា​នគរបាល​ក្រុង​ដើម្បី​វែកមុខ​បក្ខពួក​គេ​មួយ​ចំនួ​ទៀត​។​

​សូមបញ្ជាក់​ថា ក្នុងអំឡុង​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ខេត្ត​បាត់ដំបង​ត្រូវ​គេ​រាយការណ៍​ឱ្យដឹងថា មាន​ម៉ូតូ​ពលរដ្ឋ​ចំនួន​៤​ទៅ​៥​គ្រឿង​មក​ហើយ​ត្រូវបាន​ចោរ​កាច់​សោ​ក​យក​ទៅ​បាត់​គ្មាន​ដំណឹង ។ ក្រោយពី​កើតមាន​សកម្មភាព​ក្រុមចោរ​កាច់​សោក​ម៉ូតូ​អស់​ជាច្រើន​គ្រឿង​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ លោក​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​លោក​ឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក៏​បាន​សហការ​គ្នា ប្រើប្រាស់​កម្លាំង​សរុប វិធានការ​សរុប ពង្រឹង​សន្តិ​ស​សុខ​ក្នុង​ខេត្ត​បាត់ដំបង ដោយ​ប្រើ​កម្លាំង​សម្ងាត់ និង​កម្លាំង​ចំហរ ដើម្បី ការពារ​រក្សា​សុវត្ថិភាព​សុខ​ជូន​ពលរដ្ឋ​។​

​មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​នោះដែរ ជនសង្ស័យ​កាច់​សោក​ម៉ូតូ​២​នាក់ ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​បង្ក្រាប​ចាប់ខ្លួន​បាន​ផង​ដែរ នៅ​នៅ​ស្រុក​មោង​ប្ញ​ស្សីម្នាក់ និង​នៅ​ក្រុង​បាត់​ដប​ង​ម្នាក់​។​សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​២​គ្រឿង និង​សម្ភារៈ​សម្រាប់ ជា​មធ្យោបាយ​កាច់​សោក​ម៉ូតូ​មួយចំនួន​ផង​នោះ​ទៀត ជនសង្ស័យ​មាន​ឈ្មោះ ១,​រស់ សារឿ​ន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ២,​ម៉ិញ ស៊ី​អិត ភេទ​ប្រុស​អាយុ​ជាង​៣០​ឆ្នាំ  ពួកគេ​រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។​ជនសង្ស័យ​ត្រូវបាន​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​៕
​សំ វិច្ឆិកា​

 

 

IMG-20160907-WA0058 IMG-20160907-WA0061 IMG-20160907-WA0062 IMG-20160907-WA0064 IMG-20160907-WA0065 IMG-20160907-WA0057

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.