ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​ចំនួន​០៤​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ទទួលបាន​ការសាកសួ​រ​សុខទុក្ខ​ពី​ក្រុម​ការ ងារ​ក្រឡាម​ហោម​មនុស្សធម៌​បាត់ដំបង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ឈាន​ចូល​មក​ដល់​នាពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៣​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ ២០២១ នគរ បាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​ចំនួន​០៤​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ទទួល​នូវ​ការ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ពី​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ដែល​មាន​ឯកឧត្តម ខាន់ ម៉ា​ណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ឯកឧត្តម ចាន់ សុផល អ្នកតំណាងរាស្ត្រ មណ្ឌល​បាត់ដំបង ។

​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ ស្ថិតក្នុង​ភូមិ​ក​ញ្ជាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ ដំបង ។

​អញ្ជើញ​អមដំណើរ​គណៈប្រតិភូ​មា​ន​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ ស្នងការ នគរបាល​ខេត្ត​បាត់ដំបង ឯកឧត្តម​លោក លោកស្រី ក្នុង​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ​និង​កងកម្លាំង​នគរ បាល​ចំណុះ​ស្នងការដ្ឋាន​ជាច្រើនរូប ។​

​នៅក្នុង​ឱកាស​នៃ​ពិធី​សំណេះសំណាល​សាកសួរ សុខទុក្ខ ព្រម​ដោយ​ការ​ផ្តាំផ្ញើ​រួម​មក ឯកឧត្តម ខាន់ ម៉ា​ណេ បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល​វរៈ​ព្រំដែន​ឈរ ជើង​ជួរមុខ​ក្នុង​ខេត្ត​បាត់ដំបង​ដោយ​ក្នុង​មួយ​វរៈ​សេ នា​តូច​ទទួលបាន​ដូចខាងក្រោម​៖
-​អំណោយ​សម្ដេច​ក្រឡាហោម និង​លោកជំទាវ
១-​ថវិកា​ចំនួន ១.០០០.០០០​រៀល​(​មួយ​លាន​រៀល​)
២-​អង្ករ​ចំនួន​០២​តោន
៣-​មី​ថៃ​ចំនួន​៥០​កេស​តូច
៤-​ទឹក​សុទ្ធ​ចំនួន ៥០​កេស
៥-​ត្រីខ ចំនួន​៥​កេស​ធំ
៦-​ទឹកត្រី​ចំនួន​២០​យួរ
៧-​ទឹកស៊ីអ៊ីវ ចំនួន​២០​យួរ
៨-​ទឹក​ត្រូច​ចំនួន​១០​កេស
-​អំណោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ថវិកា​ចំនួន​១.០០០.០០០​រៀល​(​មួយ លាន​រៀល​)
-​អំណោយ​ឯកឧត្តម​ងួន រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ចំនួន​១.០០០.០០០​រៀល​(​មួយ​លាន​រៀល​)
-​អំណោយ​លោក​ឧត្តមសេនីយ៍​ទោសាតគឹ​មសាន​ស្នងការ​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង​ចំនួន​១.០០.០០០​រៀល​(​មួយ​លាន​រៀល​)៕(​រូបភាព​ផែន​ការងារ​ធនធានមនុស្ស​/​ផ្សព្វផ្សាយ​អប់រំ​) ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.