ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សម្តេច​តេជោ ហ៊ុន សែន ចង់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា តើ​គួរ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដូសទី​២ ឬ​អត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រោយ​ទទួលដំណឹង​ថា វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ធ្វើឲ្យមាន​បញ្ហា «​កំណក​ឈាម​» សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ថ្លែងថា សម្តេច​នឹង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ រឿង​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា សម្រាប់​ដូសទី​២​។​

​ក្នុងឱកាស​ថ្លែង​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន បានឲ្យដឹងថា តាម​ការគ្រោងទុក សម្តេច​ត្រូវ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដូសទី​២ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២១​ខាងមុខនេះ ឬ​ចាក់​មុន​ពេល​កំណត់ បើសិន​ជា​ចាំបាច់ ប៉ុន្តែ​អាច​នឹង​ពិចារណា​សិន ពី​ផលប៉ះពាល់​នៃ​វ៉ាក់សាំង របស់​ប្រទេស​អង់គ្លេស​មួយ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ម្តង​ថា​បែប​នេះ ម្តង​ថា​បែប​នោះ​! ខ្ញុំ​ចង់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​របស់​ខ្ញុំ​ឡើងវិញ បើ​ថា​មិន​កើត​ទេ អា​ស្ត្រា​ហ្សេ​ណេ​កា ដូសទី​២ (​សម្រាប់​ខ្ញុំ​) មិនបាច់​ទទួល​ចាក់​ទេ​»​។​

​តាម​របាយការណ៍​ក្រសួង​ការពារជាតិ និង​ក្រសួង​សុខាភិបាល បានឲ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១ ក្រសួង​ការពារជាតិ បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជូន​កងកម្លាំង ២១៦,៩០៣​នាក់ ខណៈ​ក្រសួងសុខាភិបាល បាន​ចាក់​ជូន​ជន​ស៊ីវិល​ទូទាំងប្រទេស ៦៧៨,៤០៦​នាក់​។​

​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ធ្វើឡើង​បន្ទាប់​ពី​កម្ពុជា​មាន​វ៉ាក់សាំង ៣​ប្រភេទ រួមមាន​៖ ស៉ីណូ​ហ្វាម ដែល​ជា​អំណោយ​មហាមិត្ត​ចិន មាន​ចំនួន ១​លាន​៣​សែន​ដូស​, អា​ស្ត្រា​ហ្សេ​ណេ​កា ដែល​ទទួលបាន​ពី​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​យន្តការ​កូវ៉ាក់​ចំនួន ៣២៤,០០០​ដូស និង​ស៉ីណូ​វ៉ា​ក់​របស់​ចិន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន ១​លាន​៥​សែន​ដូស​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ត្រៀម​បម្រុង​វ៉ាក់សាំង​ចំនួន ២០​លាន​ដូស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ១០​លាន​នាក់ ដោយ​មិន​គិតថ្លៃ​។ ទោះ​បី​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​លើ​សុខភាព និង​សុវត្ថិភាព​ប្រជាជន​យ៉ាង​នេះ​ក្តី ក៏​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល បាន​បំភ្លៃ​ថា វ៉ាក់សាំង​របស់​ចិន មិន​មាន​ប្រសិទ្ធភាព ហើយ​ចាក់​ទៅ​ធ្វើឲ្យ​មនុស្ស​ស្លាប់​ជា​ដើម និង​ជំរុញ​ពលរដ្ឋ​កម្ពុជា​មិន​ឲ្យ​ចាក់​ផងដែរ​។​

​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន​, មិនទាន់​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់ មាន​បញ្ហា​ដោយសារ​ចាក់​វ៉ាក់សាំង​របស់​ចិន​នោះ​ទេ​។ ផ្ទុយទៅវិញ វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​ណេ​កា ដែល​បង្ក​ឲ្យ​អ្នកចាក់​មួយចំនួនលើ​ពិភពលោក មាន​បញ្ហា «​កំណក​ឈាម​» និង​វ៉ាក់សាំង​ច​ន​សុន របស់​អាមេរិក ផលិត​ខុស​វត្ថុ​ធាតុ ១៥​លាន​ដូស បែរជា​មិន​មាន​មុខ​ក្រុមប្រឆាំង​ចេញ​រិះគន់​សោះ​។​

​សម្តេច​បាន​ថ្លែង​ដោយ​អស់សំណើច ចំពោះ​ពាក្យភូតភរ​ពី​ក្រុមប្រឆាំង និង​ចាត់ទុកថា ក្រុម​ប្រឆាំង​តែងតែ​ធ្វើ​នយោបាយ​ដោយ​គ្មាន​មាយា​ទ​។ សម្តេច​ថ្លែងថា «​កូន​ខ្ញុំ​ទាំងអស់ សុទ្ធតែ​ចាក់​វ៉ាក់សាំង​ស៉ីណូ​ហ្វាម គួរតែ​អ្នកឯង​សើច​ទៅ ព្រោះ​កូន​ខ្ញុំ​ងាប់​ជិត​អស់ហើយ ព្រោះ​ចាក់​ស៉ីណូ​ហ្វាម និង​ស៉ីណូ​វ៉ាក់​»​។​

​សូមជម្រាបថា កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១​កន្លងទៅ មាន​មនុស្ស ៧៩​នាក់​នៅ​ចក្រភព​អង់គ្លេស មាន​បញ្ហា​កំណក​ឈាម បន្ទាប់ពី​ពួកគេ​ទទួល​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដោយ​ក្នុង​ចំណោម​ពួកគេ​មាន​ករណី​ស្លាប់​ទៀតផង​។ បញ្ហា​នេះ ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ហើយ​ក៏​ពិចារណា​ឡើងវិញ ក្នុង​ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ ដែល​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.